ដុត​ទៀន​ទុក​ចោល​ នៅ​ក្នុងផ្ទះ​ នាំ​គ្នា​ទៅ​លេង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ មក​វិញ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​

19-February-2018 | ដោយ ពលមនសិការ

​ឧត្តរមានជ័យ​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទំហំ​៧​ម៉ែត្រ​គុណ​ ៩​ម៉​ត្រ​ ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​អូរ​រំដេង​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ ឈ្មោះ​ ឈាង​ ផា​ច​ ភេទ​ ប្រុស​ អាយុ​ ៤៨​ ឆ្នាំ​ (​មុខរបរ​អនុប្រធាន​ភូមិ​)ប្រពន្ធ​ ឈ្មោះ​ ម៉ប់​ ស៊ី​ណា​ ភេទ​ស្រី​អាយុ​ ៥១​ ឆ្នាំ​ មានកូន​ ០៤​ នាក់​នៅ​ក្នុង​បន្ទុក​។​

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ការ​ខូចខាតៈ​ ឆេះ​ម៉ូតូ​ ០២​ គ្រឿង​ សា​ឡុ​ង​ ០១​ ឈុត​ និង​សម្ភារៈ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ក្នុងផ្ទះ​ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង​ ។​

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ មូលហេតុ​ដុត​ភ្លើងទៀន​ទុក​ចោល​នៅ​លើ​ផ្ទះ​ ម្ចាស់​ទៅ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​ស្រែ​កណ្ដាល​ទាំងអស់​គ្នា​។​ ករណី​នេះ​ពុំ​មាន​រង​របួស​ស្លាប់​ជន​រង​គ្រោះ​ណា​ម្នាក់​នោះ​ទេ​ ៕​ (​ចាន់​ ធី​)

ចំនួនអ្នកទស្សនា

    20634957

  • ថ្ងៃនេះ10831
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77351
  • ខែនេះ192501
  • ឆ្នាំនេះ192501
  • សរុប20634957