ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រី​នគរបាល​ជាតិ​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ក្រគរ​

19-February-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ក្រគរ​ បាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រី​នគរបាល​ជាតិ​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ក្រគរ​ក្រោម​អធិបតីភាព​ឧត្តម​សេនី​ទោ​ សា​រុន​ ចាន់​ធី​ ស្នងការ​នគរបាល​ខេត្ត​ស្នងការ​រង​ លោក​ ប៊ិ​ន​ វ​ណ្ណា​ អភិបាលស្រុក​ក្រគរ​ អធិការ​នគរបាល​ស្រុក​ មេ​បញ្ជា​រការ​កងរាជអាវុធហត្ថ​ស្រុក​និង​មេ​បញ្ជា​រការ​យោធា​ស្រុក​ព្រមទាំង​មន្ត្រី​នគរបាល​ជា​ច្រើន​ក្នុងស្រុក​ផង​ដែរ​។​

បើ​តាម​លោក​ ប្រាក់​ ណា​រិ​ន​ នាយការិយាល័យ​បុ​ក្គ​លិ​ក​នៃ​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​កម្លាំង​នគរបាល​ដែល​ត្រូវ​បំពាក់​ឋានន្តរសក្តិ​មាន​ចំនួន​៥៥​នាក់​ ក្នុង​នោះ​មាន​អនុសេនីយ៍ឯក​ចំនូ​ន​២៧​នាក់​,​ អនុសេនីយ៍ទោ​១៥​នាក់​,​ អនុសេនីយ៍ត្រី​៣​នាក់​ និង​ព្រិ​ន្ទ​បាល​ឯក​ចំនួន​១០​នាក់​ ៕​ 

ចំនួនអ្នកទស្សនា

    20636127

  • ថ្ងៃនេះ12001
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78521
  • ខែនេះ193671
  • ឆ្នាំនេះ193671
  • សរុប20636127