សៀមរាប ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប គឺលោក ស៊ិន សុវណ្ណរ័ត្ន បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនពិរុទ្ធជនឈ្មោះ តន់ តាន់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាបមុខរបរកម្មករសំណង់ពីបទបង្ករបួសស្នាមអចេតនា កាលពីថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៦ ។
លោកឧត្តមសេនីយត្រី ភឹង ចន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលជំនាញ បានចុះអនុវត្តតាមដីការលេខ១៤៧ចខ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១១៧។ ចោទពីបទបង្ករបួសស្នាមដោយអចេតនាដែលបានប្រព្រឹត្តនៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌ។
លោកបន្តថា ការចុះចាប់នេះគឺធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៨ ក្នុងភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប។បច្ចុប្បន្ននេះកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕