សិស្សសាលា​នៅ​អនុ​វិទ្យាល័យ​សនិ្ត​ភាព​ ៦​នាក់​ ដួល​សន្លប់​ ស្រុក​សាលា​ក្រៅ​

21-February-2018 | ដោយ ពលមនសិការ

​ប៉ៃលិន​ ៖​ សិស្សសាលា​ចំនួន​ ៦​នាក់​ រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​សន្តិភាព​ ស្ថិត​នៅ​ក្នុងភូមិ​ក្ងោក​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ បាន​ដួល​សន្លប់​ទន់ដៃទន់ជើង​នៅ​ព្រឹក​ព្រឹក​ ថ្ងៃ​ពុធ​ ០៧​កើត​ ខែ​ផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​.២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​យុវ​សិស្ស​ដែល​ដួល​សន្លប់​រួម​មាន​ទី​១-​ ឈ្មោះ​ ឌឿ​ម​ ស្រី​ដែន​ អាយុ​ ១៤​ឆ្នាំ​ រៀន​ថ្នាក់​ទី​ ៧​ B,​ ទី​២-​ ឈ្មោះ​ ង៉ែត​ ស្រី​ពៅ​ អាយុ​ ១៦​ឆ្នាំ​ រៀន​ថ្នាក់​ទី​ ៧B,​ ទី​៣-​ ឈ្មោះ​ ស៊ុ​យ​ សៀ​ក​ម៊ី​ អាយុ​ ១១​ឆ្នាំ​ រៀន​ថ្នាក់​ទី​ ៧B,​ ទី​៤-​ ឈ្មោះ​ អូ​ង​ ធី​ណា​ អាយុ​ ១២​ឆ្នាំ​ រៀន​ថ្នាក់​ទី​ ៧B,​ ទី​៥-​ ឈ្មោះ​ ភី​ ចាន់​ផល​ អាយុ​ ១២​ឆ្នាំ​ រៀន​ថ្នាក់​ទី​ ៧A​ និង​ទី​៦-​ ឈ្មោះ​ ដេ​ម​ សៀ​ក​ម៊ី​ អាយុ​ ១៣​ឆ្នាំ​ រៀន​ថ្នាក់​ទី​ ៧A​។​

បើ​តាម​ការ​សាកសួរ​ពី​យុវ​សិស្ស​ទី​១​ បាន​ប្រាប់​ថា​ រូបគេ​បាន​ឈឺ​មក​ពី​ផ្ទះ​មិនសូវ​ស្រួលខ្លួន​ដល់​ពេល​មក​ដល់​សាលារៀន​ធ្វើ​ឲ្យ​អស់កម្លាំង​ទន់ដៃទន់ជើង​ ដោយឡែក​ចំពោះ​យុវ​សិស្ស​ទាំង​ ៥​នាក់​ ផ្សេង​ទៀត​ដែល​បាន​កើត​អាការ​ដួល​សន្លប់​ទន់ដៃទន់ជើង​ដូច​គ្នា​នេះ​ បាន​ប្រាប់​ថា​ ពួក​គេ​បាន​ចូល​ទៅ​បណ្ណាល័យ​ហើយ​បាន​ចេញ​ទៅ​រត់​លេង​ក្បែរ​តុ​ដែល​ទើប​និង​បាញ់ថ្នាំ​ថ្មីៗ​ដែល​មាន​ធំក្លិន​ថ្នាំ​ មួយសន្ទុះ​ក្រោយមក​ពួក​គេ​ទាំង​ ០៥​នាក់​ នោះ​ ក៏​បាន​កើត​អាការ​ដួល​សន្លប់​ទន់ដៃទន់ជើង​។​ គួរ​បញ្ជាក់​ផង​ដែរ​ ពួក​គេ​ទាំង​ ០៦​នាក់​ នេះ​សុទ្ធតែ​ធ្លាប់​បាន​កើត​អាការ​នេះ​ ពីរ​បី​ដង​រួច​មក​ហើយ​ ៕​

 

ចំនួនអ្នកទស្សនា

    20634247

  • ថ្ងៃនេះ10121
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76641
  • ខែនេះ191791
  • ឆ្នាំនេះ191791
  • សរុប20634247