ក្មេង​ស្រី​ជា​សិស្ស​រៀន​ថ្នាក់​ទី​៦​ នៅ​សាលា​បឋម​សិក្សា​ភូមិ​ស៊ូ​ត្រូវ​ស្លាប់​ទាំង​អាក្រាត​កាយ​ នៅ​ស្រុក​កោះ​ញែក​

22-February-2018 | ដោយ ពលមនសិការ

​រតនគិរី​ ៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ចោមរោម​មើល​សព​ក្មេង​ស្រី​ម្នាក់​ ស្លាប់​ក្នុង​ចំការ​ស្វាយចន្ទី​ទាំង​អាក្រាត​កាយ​។​ បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​រូប​នោះ​ ទៅ​រៀន​គួរ​បាត់​យូរ​ សាច់ញាតិ​ក្រុម​គ្រួសារ​ដើរ​រកបាន​ប្រទះ​ឃើញ​ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​។​

សព​យុវ​សិស្ស​ស្រី​នោះ​មានឈ្មោះ​ ក្វេះ​ ខា​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ទំពួន​ មាន​ឪពុកចុង​ឈ្មោះ​ សេវ​ ទាស់​ និង​ម្ដាយបង្កើត​ឈ្មោះ​ ខ្វាស់​ ខ្ច​យ​ រស់នៅ​ភូមិ​ស៊ូ​ ឃុំ​ឡា​មិ​ញ​ ស្រុក​បរ​កែវ​ ខេត្តរតនគិរី​ សព​ក្មេង​ស្រី​ជា​សិស្ស​រៀន​ថ្នាក់​ទី​៦​ នៅ​សាលា​បឋម​សិក្សា​ភូមិ​ស៊ូ​។​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ រក​ឃើញ​សព​ នៅ​ក្នុង​ចំការ​ស្វាយចន្ទី​ ស្ថិត​ក្នុងភូមិ​១​ ឃុំ​ឡា​មិ​ញ​ ស្រុក​បរ​កែវ​ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ យប់​ថ្ងៃ​ទី​២១​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨​។​

​លោក​ សេវ​ ទាស់​ ជា​ឪពុកចុង​សព​ក្មេង​ស្រី​ បាន​រាបរាប់​ឲ្យ​ដឹង​ថា​ ជា​ធម្មតា​កូនស្រី​គាត់​ បាន​ជិះ​ម៉ូតូ​ចេញពី​ភូមិ​ទៅ​រៀន​គួរ​នៅ​ទីរួមស្រុក​បរ​កែវ​ ជា​រៀង​រាល់វេលា​ម៉ោង​៤​ល្ងាច​ ហើយ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ នៅ​វេលា​ម៉ោង​៦​ព្រលប់​។​ ក៏​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨​ ជា​ថ្ងៃ​កើតហេតុ​នេះ​ មុន​ទៅ​រៀន​កូនស្រី​គាត់​(​សព​)​បាន​ប្រាប់​ថា​ គេ​មិន​បាន​មក​ផ្ទះ​វិញ​ទេ​ ពេល​ចេញពី​រៀន​គេ​(​សព​)​ទៅ​គេង​ផ្ទះ​យាយ​នៅ​ទីរួមស្រុក​បរ​កែវ​តែ​ម្ដង​។​ លោក​បាន​បន្ត​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៧​ យប់​ថ្ងៃ​ដដែល​ ប្រពន្ធ​គាត់​ឈ្មោះ​ ខ្វាស់​ ខ្ច​យ​ ត្រូវជា​ម្ដាយបង្កើត​សព​ក្មេង​ស្រី​ បាន​ទូរស័ព្ទ​ទៅ​សួរ​ម្ដាយ​នៅ​ទីរួមស្រុក​ តែ​ម្ដាយ​គាត់​(​យាយ​សព​ក្មេង​ស្រី​)​បាន​ប្រាប់​ថា​ ចៅ​គាត់​(​សព​)​ត្រឡប់​ទៅ​វិញ​យូរហើយ​។​

​លោក​ សេវ​ ទាស់​ បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​បាន​ដំណឹង​នេះ​ភ្លាម​ គាត់​ក៏​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់​ ដើរ​បញ្ចាំង​ពិលរ​កតាម​ចំការ​ស្វាយចន្ទី​ ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ខណៈនោះ​ស្រាប់តែ​ឃើញ​ចំណាំងផ្លាត​ពី​ស្លាក​លេខ​ម៉ូតូ​។​ លោក​ថា​ គ្រាន់តែ​ស្គាល់​ស្លាក​លេខ​ម៉ូតូ​ភ្លាម​ លោក​មិន​បាន​ចូល​ទៅ​មើល​ទេ​ គឺ​គាត់​ជិះ​ម៉ូតូ​ទៅ​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​។​

​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២២​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨​ លោក​ រ៉ា​ន​ រ៉ា​ឌី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បាន​ដឹកនាំ​កម្លាំងនគរ បាល​ជំនាញ​ ស្នងការ​នគរបាល​ខេត្ត​ ព្រមទាំង​គ្រូពេទ្យ​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សព​ ដើម្បី​កំណត់​មុខសញ្ញា​។​
​បើ​តាម​មន្ត្រី​ជំនាញ​ បច្ចេកទេស​វិទ្យាសាស្ត្រ​ នៃ​ស្នងការ​រ​ដ្ឋា​ន​នគ​បាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ បើ​យើង​មើល​ទិដ្ឋភាព​ជំ​ហ៊ាន​ដំបូង​ អាច​សន្និដ្ឋាន​បាន​ថា​ ជា​ករណី​រំលោភ​សម្លាប់​ ក៏​ប៉ុន្តែ​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ ឃើញ​ថា​ សព​មាន​ស្នាម​វាយ​បែក​ច្រមុះ​ខាងស្ដាំ​ ហើយ​ជនរ​ង្គ្រោះ​ស្លាប់​ដោយសារ​ច្របាច់ក​ ចំណែក​ការ​រំលោភ​សេពសន្ថវៈ​មិន​មាន​ទេ​ ក៏​ប៉ុ​ន្ត​ជនរ​ង្គ្រោះ​បាត់​កងដៃ​ដែល​មាន​តម្លៃ​ប្រមាណ​ជា​២​លាន​រៀល​ រីឯ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​មិន​បាត់បង់​ទេ​។​

​ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើស​ពរួច​មក​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ និង​យក​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរ​កែវ​ ដឹក​យក​សព​ ប្រគល់​ជូន​ក្រុម​គ្រួសារ​ដល់​គេហដ្ឋាន​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាក​តិច​។​ រីឯ​ការ​តាមដាន​វែកមុខ​រក​ឃាតក​យ៉ាងណា​នោះ​ នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្នងការ​ខេត្ត​ កំពង់ធ្វើការ​ស្រាវជ្រាវ​បន្ត​៕​ 

ចំនួនអ្នកទស្សនា

    20634827

  • ថ្ងៃនេះ10701
  • ម្សិលមិញ10851
  • សប្តាហ៍នេះ77221
  • ខែនេះ192371
  • ឆ្នាំនេះ192371
  • សរុប20634827