មណ្ឌលគិរី ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ប្រហែល ១០និង៣០នាទី នៅចំណុចអូរអញ្ជ័រ ផ្ទះឈ្មោះញ៉ ភូមិ អន្ត្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីផ្ទុះ គ្រាប់បែកច្នៃ បណ្តាលឱ្យរងគ្រោះ ចំនួន២នាក់។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះទី១-ឈ្មោះ ផុន ញ៉ ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ អន្ត្រះ ឃុំអបួនលើ ស្រុក កោះញែក ខេត្តមណ្ឌលគិរី និងទី២-ឈ្មោះ ខាត់ ណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅខេត្ត ព្រះវិហា មករស់នៅបណ្តោះ អាសន្ន ភូមិ អន្ត្រេះ ឃុំអបួនលើ ស្រុក កោះញែក ខេត្តមណ្ឌលគិរី។ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ៕