ឯកឧត្តម​ អៀង​ មូលី​ ទេស​រដ្ឋមន្ត្រី​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ស្រោមអនាម័យ​ដល់​គណកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រាជធានី​ ខេត្ត​ទាំង​២៥

22-February-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្មាំ​២០១៨​ ឯកឧត្តម​ អៀង​ មូលី​ ទេស​រដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ បាន​ផ្តល់​កិត្តិយស​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ស្រោមអនាម័យ​ដល់​គណកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រាជធានី​ ខេត្ត​ទាំង​២៥​ ។​

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​អៀង​មូលី​ បាន​មាន​ប្រសាសន៍​ថា​ ក្រោម​កិច្ចសហការ​និង​គាំទ្រ​ រដ្ឋាភិបាល​ចិន​ បាន​ផ្តល់​ស្រោម​អនាម​យ័​ ៦០០,០០០​ស្រោម​ ហើយ​ធ្វើការ​បែងចែក​ទៅ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ រាជធានី​ ខេត្ត​ ទាំង​ ២៥​ ដើម្បី​យក​ទៅ​អប់រំ​ផ្សព្វផ្សាយ​ និង​ចែកចាយ​ ទៅ​ដល់​ក្រុម​គោលដៅ​ដែល​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​អេ​ដស៍​ ៕​ 

 

ចំនួនអ្នកទស្សនា

    20633527

  • ថ្ងៃនេះ9401
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75921
  • ខែនេះ191071
  • ឆ្នាំនេះ191071
  • សរុប20633527