កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនបរទេស​អនាថា​ ២​នាក់​ ប​ញ្ជូ​នទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

22-February-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បាន​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌដូនពេញ​ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​អនាថា​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ មុខ​ព្រះ​បរមរាជវាំង​ នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​០៥​នាទី​។​

លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បាន​ឲ្យ​ដឹង​ថា​ជា​លទ្ធផល​ឃើញ​មាន​ជនបរទេស​ចំនួន​០២​នាក់​ រួម​មាន​ទី​១-​ឈ្មោះ​ MARK​ WILLIAM​ JOHNSON​ ជនជាតិ​អង់គ្លេស​ ភេ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ទី​២-​ ឈ្មោះ​ BHALED​ HASSAN​ ABDULLAH​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​គុយ​វែ​ត​ ភេទ​ប្រុស​។​

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​បាន​សាកសួរ​ និង​ត្រួតពិនិត្យ​ឯកសារ​ឃើញ​ថា​ គ្មាន​លិខិតឆ្លងដែន​ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20633697

  • ថ្ងៃនេះ9571
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76091
  • ខែនេះ191241
  • ឆ្នាំនេះ191241
  • សរុប20633697