បន្ទាយមានជ័យ ៖ ស្រូវប្រាំងប្រភេទ២ខែកន្លះប្រមូលផលលើកទី៣ឆ្នាំនេះ អូសបន្លាយ ការប្រមូលផលព្រោះអាកាសធាតុត្រជាក់នៅដើមខែកុម្ភៈ ឆ្នាំ២០១៨កន្លងមក។
ប្រជាកសិករខេត្តបន្ទាយមានជ័យបានប្រាប់ថានៅខេត្តបន្ទាយមានជ័យប្រជាកសិករនាំគ្នាពេញនិយមធ្វើស្រូវស្រាលក្នុង១ឆ្នាំ ឬ១រដូវមានស្រុក/ក្រុងខ្លះធ្វើបាន៣លើកក្នុងការប្រមូលផលប្រភេទស្រូវស្រាល។
លើកទី១៖ដើមរដូវភាគច្រើនបង្កបង្កើនផលស្រូវស្រាលប្រភេទស្រូវសែនក្រអូបដែលមានរយៈពេល៣ខែ ទទួលផល, លើកទី២៖មានភាគច្រើនបង្កបង្កើនផលស្រូវរយៈពេល២ខែកន្លះភាគតិចស្រូវសែនក្រអូប និងលើកទី៣៖ដែលបង្កបង្កើនផលមានស្រូវរយៈពេល២ខែកន្លះនិង៣ខែភាគតិចហើយភាគច្រើននៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរីជាតំបន់ប្រភពទឹក។
ប្រជាកសិករបានបញ្ជាក់ថាបង្កើនផលលើកទី៣នេះគឺជួបបញ្ហាស្រូវចេញមិនចង់រួចឬអូសបន្លាយពេលវេលាដោយអាកាសធាតុត្រជាក់នៅដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ។
តាមរបាយការណ៍មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០១៧-២០១៨នេះ តាមផែនការមានចំនួន២២,០០០ហិតា និងបង្កបង្កើនផលបាន៣៦,២៩៥ហិតា សន្ទូង១ហិតា ពង្រោះ៣៦,២៩៤ហិតា លើសផែនការ១៦៤,៩៨%ក្នុងនោះមានស្រុក/ក្រុងធ្វើច្រើនជាងគេមាន ទី១៖ស្រុកមង្គលបូរីចំនួន១៥,៧៧៧ហិតា ទី២៖ស្រុកព្រះនេត្រព្រះមានចំនួន១៤,១៩៨ហិតា ទី៣៖ស្រុកភ្នំស្រុកមានចំនួន៣,២៥២ហិតា ៕