ពិធី​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្គែ​ន​(MRI)​សម្រាប់​ពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​

27-February-2018 | ដោយ ពលមនសិការ

​ពោធិ៍សាត់​ ៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ១៣​កើត​ ខែ​ផល្គុន​ ឆ្នាំរកា​ នព្វ​ស​ក័​ ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ លោក​ឧត្តមសេនីយ៍ត្រី​ ញ៉ែ​ម​ ណា​រ័​ត្ន​ ស្នងការ​រង​ ផែន​ភស្តុ​ភារ​ និង​ហិរញ្ញវត្ថុ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោក​ឧត្តមសេនីយ៍ទោ​សា​រុន​ ចាន់​ធី​ ស្នងការ​នគរបាល​ខេត្ត​ បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ កាត់​ខ្សែបូ​ដាក់​ ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្គែ​ន​(MRI)​ សម្រាប់​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​ វិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​បណ្ឌិត​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​ឯកឧត្តម​បណ្ឌិត​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ឲ្យ​យកចិត្ត​ទុក្ខ​ដាក់​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ក្រមសីលធម៌​ វិជ្ជាជីវៈ​ និង​ចេះ​ប្រើប្រាស់​ម៉ាស៊ីន​ស្គែ​ន​(MRI)​ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ​ឲ្យ​រួច​ផុត​ពី​ការ​សា្ល​ប់​បាត់បង់​ជីវិត​ដោយ​យើង​មិន​បាន​យកចិត្តទុកដាក់​នោះ​ឡើយ​។​ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត​បាន​មាន​ប្រសា​ស​បន្ត​ទៀត​ថា​ នេះ​ជា​មោទនភាព​យ៉ាង​ធំធេង​មួយ​សម្រាប់​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​យើង​ដែល​ពី​មុន​មក​មិន​ដែល​មាន​ម៉ាស៊ីន​ស្គែ​ន​(MRI)​សម្រាប់​ពិនិត្យ​សុខភាព​ជូន​អ្នកជំងឺ​ឡើយ​ មាន​តែ​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ​៕

 

ចំនួនអ្នកទស្សនា

    20633957

  • ថ្ងៃនេះ9831
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76351
  • ខែនេះ191501
  • ឆ្នាំនេះ191501
  • សរុប20633957