រថយន្ត​ មួយ​គ្រឿង​ដឹកឈើ​ប្រណិត​ចំនួន​២២​ដុំ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​

27-February-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​ មួយ​គ្រឿង​ដឹកឈើ​ប្រណិត​ចំនួន​២២​ដុំ​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​កាលពី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ជិត​១​ស​ប្តា​ហ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ចំណុច​ស្រះ​អ៊ិ​ន​តាំ​ស្ថិត​ភូមិ​.​សង្កាត់​ទឹក​ផ្លា​ ក្រុង​សិរី​សោភ័ណ​។​

កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​បាន​ឃាត់​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ប្រភេទ​ទេសចរណ៍​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 2M-2435​ ដែល​ដឹកឈើ​ប្រណិត​ចំនួន​២២​ដុំ​ មាន​ប្រវែង​២​ម៉ែត្រ​២០​ដុំ​ និង​ប្រវែង​១​ម៉ែត្រ​២​ដុំ​ដែល​អ្នកបើកបរ​និង​ម្ចាស់​គេចខ្លួន​បាត់​។​

មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ដែល​ប្រគល់​ជូន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​រថយន្ត​មួយ​គ្រឿង​ដែល​ដឹកឈើ​ប្រណិត​២២​ដុំ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕


ចំនួនអ្នកទស្សនា

    20633757

  • ថ្ងៃនេះ9631
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76151
  • ខែនេះ191301
  • ឆ្នាំនេះ191301
  • សរុប20633757