កែប ៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យអារកសម្លាប់នៅក្នុងបន្ទប់ម៉ាស្សាយីហោ«លីដាម៉ាស្សាខ្មែរ» នៅផ្សារក្តាមក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប នៅវេលម៉ោងប្រហែល៨យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែបបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លុច គាន អាយុ២៧ឆ្នាំ មុខរបរអ្នកម៉ាស្សា ប្តី ឈ្មោះ ប៉ក់ សូនវិបុល អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែមានកូនស្រីម្នាក់ អាយុ៨ខែ។ ឪពុកក្មេក ស្ត្រីរងគ្រោះឈ្មោះ សុខ សំអាត វរសេនីយ៍ទោបញ្ជាការរងអាវុធហត្ថខេត្តកែប។
លោកឧត្តមសេនីយ៍ទោ ស្នងការបានបន្តថា ជនរងគ្រោះស្លាប់ដោយជនល្មើសរំលោភមិនបានសម្រេចហើយអារកសម្លាប់។ ក្រោយកើតហេតុកម្លាំងជំនាញបានធ្វើកោសល្យវិច្ច័យនិងបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនល្មើសកម្លាំងនគរបាលកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕