ជនល្មើស​ដែល​សម្លាប់​ស្ត្រី​ម៉ាស្សា​នៅ​ក្នុង​បន្ទប់​ម៉ាស្សា​យីហោ​«​លី​ដា​ម៉ាស្សា​ខ្មែរ​»​ ត្រូវ​នគរបាល​ខេត្តកំពត​ចាប់ខ្លួន​បាន​ហើយ​

28-February-2018 | ដោយ ពលមនសិការ

​កំពត​ ៖​ លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ន្ទ​ ស្នងការ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ថា​ ជនសង្ស័យ​ម្នាក់​ដែល​មាន​សញ្ជាតិ​អឺរ៉ុប​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​កំពត​ បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​នារី​ម៉ាស្សា​ម្នាក់​នៅ​ខេត្ត​កែប​។​

លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​បាន​បន្ត​ថា​ជនសង្ស័យ​ឈ្មោះ​ SANCHEZ​ SHAWN​ DANIEL​ ជនជាតិ​អា​មេ​រិ​ក​ អាយុ​២៥​ឆ្នាំ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពត​ ធ្វើ​ឯកសារ​ប្រគល់​ជូន​នគរបាល​ខេត្ត​កែប​ ដើម្បី​បន្ត​នីតិវិធី​។​

សូម​បញ្ជា​ក់ថាៈ​ ស្ត្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​អា​រក​សម្លាប់​នៅ​ក្នុង​បន្ទប់​ម៉ាស្សា​យីហោ​«​លី​ដា​ម៉ាស្សា​ខ្មែរ​»​ នៅ​ផ្សារ​ក្តាម​ក្នុងភូមិ​ថ្មី​ សង្កាត់​ព្រៃធំ​ ក្រុងកែប​ នៅ​វេ​ល​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ី​ង​ សំ​អុល​ ស្នងការ​នគរបាល​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ លុ​ច​ គាន​ អាយុ​
២៧​ឆ្នាំ​ មុខរបរ​អ្នក​ម៉ាស្សា​ ប្តី​ ឈ្មោះ​ ប៉ក់​ សូន​វិបុល​ អាយុ​ ២៧​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​មានកូន​ស្រី​ម្នាក់​ អាយុ​៨​ខែ​។​ ឪពុកក្មេក​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ សុខ​ សំអាត​ វរសេនីយ៍ទោ​បញ្ជាការ​រង​អាវុធហត្ថ​ខេត្ត​កែប​។​

លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​ជនល្មើស​រំលោភ​មិន​បាន​សម្រេច​ហើយ​អា​រក​សម្លាប់​។​ ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

ចំនួនអ្នកទស្សនា

    20633117

  • ថ្ងៃនេះ8991
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75511
  • ខែនេះ190661
  • ឆ្នាំនេះ190661
  • សរុប20633117