ព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់សម្ភារៈជនបរទេស) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ២០និង៣០នាទី នៅចំណុច មុខភោជនីយ៍ដ្ឋានឆ្នេរថ្មី ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សោម រតនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ ស្នាក់នៅអាគារបុគ្គលិកក្រោយ អិល វី ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី២-ឈ្មោះ សោម រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ ស្នាក់នៅអាគារបុគ្គលិកក្រោយ អិល វី ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ សង្ស័យចំនួន២នាក់ បងប្អូនភ្លោះ។ ជនរងគ្រោះឈ្មោះ XIONG CAO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ EC ០៨៨៧៣៨៨ ស្នាក់នៅសណ្ឋាគារ ជីងតាវ ស្ថិតនៅក្រុមទិ២២ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់ៈ កាបូបយួរដៃ ពណ៌ទឹកប៉ិច១, កុំព្យូរទ័រយួរដៃ ១គ្រឿង, លុយ១០០ដុល្លារ, លិខិតឆ្លងដែន ៣ច្បាប់។
វត្ថុតាងចាប់យកបាន៖កាបូបយួរដៃ ពណ៌ទឹកប៉ិច១, កុំព្យូរទ័រយួរដៃ ១គ្រឿង, លុយ១០០ដុល្លារ, លិខិតឆ្លងដែន៣ច្បាប់, ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ប្រផេះ ស្លាកលេខ ព្រះសីហនុ 1B-8918 ( មធ្យាបាយធ្វើសកម្មភាព )។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងស្វែងរកបក្ខពួក កាសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕