អភិបាលក្រុង​ថ្មី​បាន​សហការ​គណៈ​ក​ម្មា​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រៀបចំ​សណ្តាប់ធ្នាប់​និង​សន្តិសុខ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ល្អ​ជាង​មុន​

01-March-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ អភិបាលក្រុង​ថ្មី​បាន​សហការ​គណៈ​ក​ម្មា​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រៀបចំ​សណ្តាប់ធ្នាប់​និង​សន្តិសុខ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ល្អ​ជាង​មុន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ចូល​មក​កម្ពុជា​។​

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៨​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ ឃើញ​សកម្មភាព​ផ្លូវ​ចេញចូល​ច្រក​ទ្វារ​កម្ពុជា​-​ថៃ​មាន​សណ្តាប់ធ្នាប់​និង​សន្តិសុខ​ល្អ​ប្រសើរ​ជាង​មុន​ក្រោយ​ពេល​លោក​ សាន​ ស៊ា​ន​ហូរ​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ភារកិច្ច​ថ្មី​បាន​រៀបចំ​។​

លោក​ វួ​ច​ អូន​ ប្រធាន​គណៈកម្មាធិការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​សហការ​ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ច្រក​ទ្វារ​អន្តរជាតិ​បាន​រៀ​ចំ​សណ្តាប់ធ្នាប់​ និង​ការពារ​សន្តិសុខ​បាន​ល្អ​ប្រសើរ​។​ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កសាង​ខ្លោងទ្វារ​និង​អគារ​ថ្មី​សម្រាប់​មន្ត្រី​ជំនាញ​បម្រើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​

​លោក​ ឈឿ​ន​ សេរី​វុ​ធ​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​ចូល​មក​កម្ពុជា​នៅ​អំឡុង​ខែមករា​ ឆ្នាំ​២០១៨​ មាន​ចំនួន​៤៩,៥០៧​នាក់​ បើ​ប្រៀបធៀប​ខែធ្នូ​ ឆ្នាំ​២០១៧​មាន​ចំនួន​៥០,២០៥​នាក់​។​

លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ដោយ​បានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កសាង​ខ្លោងទ្វារ​និង​អគារ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថ្មី​ ដើម្បី​រៀបចំ​អោយ​មាន​សោភ័ណ​ភាព​និង​មាន​សណ្តាប់ធ្នាប់​សន្តិសុខ​ល្អ​ប្រសើរ​ស្រប​តាម​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ៕​ 

 

ចំនួនអ្នកទស្សនា

    20632797

  • ថ្ងៃនេះ8671
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75191
  • ខែនេះ190341
  • ឆ្នាំនេះ190341
  • សរុប20632797