បន្ទាយមានជ័យ ៖ គោលការយុវជនកាកបាទក្រហមកម្ពុជាត្រូវជួយជនដែលរងគ្រោះអោយបានទាន់ពេលតែខិតខំសិក្សាដើម្បីខ្លួនឯងគ្រួសារនិងសង្គមដែលប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបានណែនាំនៅពេលបិតវគ្គវិជ្ជាសង្គ្រោះបន្ទាន់នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នៅសាលាស្រុកអូរជ្រៅ។
លោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ដោយមានការណែនាំខ្ពស់ពីសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានបើកវគ្គបំប៉នស្តីពីចលនាសាខាកាកបាទក្រហមអឌ្ឍចន្ទក្រហមនិងវិជ្ជាសង្គ្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជាដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់០១ខែមីនា ឆ្នាំ២០១៨ ដល់យុវជនវិទ្យាល័យកូប ស្រុកអូរជ្រៅមានចំនួន៥៣នាក់ ស្រី៣២នាក់។
លោកបានផ្តាំផ្ញើដល់យុវជនកាកបាទក្រហមកម្ពុជាក្រោយពេលទទួលវគ្គបំប៉នហើយត្រូវអនុវត្តតាមសេចក្តីណែនាំនិងវិជ្ជាសង្គ្រោះបន្ទាន់ដើម្បីក្លាយខ្លួនជាអ្នកសង្គ្រោះបឋមពេលដែលមានជួបគ្រោះថ្នាក់ផ្សេងៗក្នុងសហគមន៍មុនបញ្ជូនទៅមន្ទីពេទ្យ ឬមុនពេទ្យមកដល់។
លោក លី សារី បានបញ្ជាក់ថា យុវជនកាកបាទក្រហមកម្ពុជាគោលការណ៍គ្រឹះត្រូវសង្គ្រោះបន្ទាន់ដោយគ្រោះធម្មជាតិ រងគ្រោះដោយខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ ភ្លើងឆេះផ្ទះនិងចូលរួមណែនាំមិត្តភ័ក្ត្រដែលបោះបង់ការសិក្សានិងប្រើប្រាស់គ្រឿងញៀន ជាក្រុមបងតូចបងធំត្រូវអប់រំអោយក្លាយជាមនុស្សល្អក្នុងសង្គមនេះជាភារកិច្ចយុវជនកាកបាទក្រហមកម្ពុជា។
ក្នុងវគ្គបំប៉ននេះលទ្ធផលក្រោយពេលបានធ្វើសំនួរសាកល្បងនិងសំនួរបញ្ចប់វគ្គរួចមកលទ្ធផលធ្វើតេស្តមុនវគ្គពិន្ទុល្អបង្គួរ០៣នាក់ ពិន្ទុមធ្យម១៣នាក់ ពិន្ទុកខ្សោយ៣៧នាក់ និងធ្វើតេស្តក្រោយវគ្គពិន្ទុល្អ១២នាក់ ពិន្ទុកល្អបង្គួរ២៨នាក់ ពិន្ទុមធ្យម០៥នាក់ ពិន្ទុកខ្សោយ៨នាក់។
ឱកាសនោះដែរលោក លី សារី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានបំពាក់ឯកសណ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន៥៣នាក់ ស្រី៣២នាក់៕