ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅ​ស្រុក​គងពិសី​ ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង​

01-March-2018 | ដោយ ពលមនសិការ

កំពង់ស្ពឺ​ ៖​ លោក​ឧត្តមសេនីយ៍ត្រី​ សម​ សា​មូ​ន​ ស្នងការ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៨​នេះ​ថា​
​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ២​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង​ នៅ​ម្កាក់​ ឃុំ​ស្នប់​ក្រពើ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​បន្ត​ថា​មូលហេតុ​មិន​ច្បាស់​នៅឡើយ​ទេ​ ដោយ​កំពុង​ស្រាវជ្រាវ​ តែ​សង្ស័យ​អាច​បណ្តាល​មក​ពី​អុជ​ធូប​ អុជ​ទាន​ ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃសីល​ រួច​ដើរ​ចោលផ្ទះ​ ទើប​បណ្តាល​ឲ្យ​មាន​អគ្គី​ភ័យ​កើតឡើង​។​

ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ចំនួន​ ៤​គ្រឿង​ទ​បើ​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ និង​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​ ហើយ​ទំហំ​នៃ​ការ​ខូចខាត​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ដោយ​កំពុង​សាកសួរ​ម្ចាស់ផ្ទះ​។​

ចំនួនអ្នកទស្សនា

    20633087

  • ថ្ងៃនេះ8961
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75481
  • ខែនេះ190631
  • ឆ្នាំនេះ190631
  • សរុប20633087