បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យក្រុងចំនួន២ទទួលជ័យលាភីទីក្រុងស្អាតលើកទី២ឆ្នាំ២០១៨-២០២១ មានក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតទទួលបានផ្ការំដួល២ទងដូចគ្នា។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា ក្នុងពិធីសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧និងអនុវត្តទិសដៅបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត(ក្រោមប្រធានបទ ទីក្រុងស្អាតដើម្បីទាំងអស់គ្នា)និងចែកជ័យលាភីទីក្រុងស្អាតលើកទី២សម្រាប់ឆ្នាំ២០១៨-២០២១។
ខេត្តបន្ទាយមានជ័យមានក្រុង២ដែលទទួលបានជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ មានទី១-ក្រុងសិរីសោភ័ណទទួលបានទទួលផ្ការំដួល២ទង កាលឆ្នាំ២០១៧ ទទួលផ្ការំដួល២ទង ទី២-ក្រុងប៉ោយប៉ែតទទួលបានផ្ការំដួល២ទងកាលពីឆ្នាំ២០១៧ទទួលបានផ្ការំដួល១ទង។
លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ខេត្តមានជ័យមានស្រុក/ក្រុងចំនួន៩ តែមានក្រុងចំនួន២ដែលបានចូលរួមប្រឡងប្រណាំងទីស្អាត(ក្រោមប្រធានបទទីក្រុងស្អាតដើម្បីទាំងអស់គ្នា) ហើយត្រូវបានទទួលជ័យលាភីទីក្រុស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១គឺក្រុងប៉ោយប៉ែតទទួលបានជ័យលាភីផ្ការំដួល២ទងកាលឆ្នាំ២០១៧ទទួលបានជ័យលាភីផ្ការំដួល១ទង។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ខេត្តបន្ទាយមាចនជ័យមានកិតិ្តយសណាស់ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់បញ្ចូល២ក្រុងដើម្បីប្រឡងណាំងទីក្រុងស្អាតលើកទី២ហើយទទួលបានជ័យលាភីផ្ការំដួល២ទងដូចគ្នា។
លោកបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យដែលជាខេត្តមួយនៅទិសពាយ្យនៃប្រទេសកម្ពុជាហើយជាប់ព្រំដែនកម្ពុជា-ថៃដែលមានតំបន់រមណីយដ្ឋានធម្មជាតិនិងកែឆ្នៃចំនួន៩កន្លែងនិងមានប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ព ស្ថិតក្នុងស្រុកថ្មពួក និងអាងត្រពាំងថ្មស្រុកភ្នំស្រុកនិងសួនមានជ័យក្រុងសិរីសោភ័ណ។ ស្របតាមគោលនយោបាយនិងដឹកនាំដ៏ឈ្លាវ៉ៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍មានខេត្តបន្ទាយមានជ័យមានការរីកចម្រើនហើយមានក្រុង២ដែលទទួលបានជ័យលាភីទីក្រុងស្អាតលើកទី២បានផ្ការំដួល២ទងដូចគ្នា៕