ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលលាក់ទុកសារធាតុញៀនខុសច្បាប់ចំនួន៣កញ្ចប់តូចនៅជាប់នឹងខ្លួនត្រូវនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌជ្រោយចង្វារបានឲ្យដឹងថាជនសង្ស័យទាំង២នាក់មានទី១-ឈ្មោះ ម៉ុន ម៉ាន ភេទប្រុស អាយុ២៥ឆ្នាំ និងទី២-ឈ្មោះ ម៉ៅ សំរិត ភេទប្រុស អាយុ១៨ឆ្នាំ។
ត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូច សង្ស័យជាថ្នាំញៀន និង ម៉ូតូចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕