ទារិកា​ចម្លែក​កើតមក​មានខ្លួន​មួយ​ក្បាល​ពីរ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប​

05-March-2018 | ដោយ ពលមនសិការ

​សៀមរាប​ ៖​ ទារិកា​ចម្លែក​មួយ​កើតមក​មានខ្លួន​មួយ​ក្បាល​ពីរ​ ហើយ​បេះដូង​មាន​ ៦​ថត​ បាន​កើត​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប​ កាលពី​រសៀល​ថ្ងៃ​០៣​ ខែមីនា​ ឆ្នាំ​២០១៨​ ។​

​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា​ ឪពុក​របស់​ទារិការ​នេះ​ មានឈ្មោះ​ កាំ​ សារី​ ម្តាយ​មានឈ្មោះ​ កេ​ត​ ម៉ា​លី​ មាន​ទីលំនៅ​ នៅ​ភូមិ​ដំណាក់​លួង​ ឃុំ​វត្ត​គរ​ ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​

​ក្រោយ​ឆ្លងទន្លេ​ ទារិកា​នេះ​និង​ឪពុក​ម្តាយ​ មិន​ទាន់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញាតិ​ ឲ្យ​ចេញពី​មន្ទីរពេទ្យ​មួយ​នេះ​នៅឡើយ​ទេ​ ដោយសារ​ ស្ថានភាព​ សុខភាព​ ទាំង​ម្តាយ​និង​កូន​មាន​សភាព​ខ្សោយ​នៅឡើយ​។​

​បច្ចុប្បន្ន​នេះ​ក្រុម​គ្រូពេទ្យ​កំពុង​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ទាំង​ម្តាយ​និង​កូន​។​ នេះ​គឺជា​រឿង​ដ៏​ចម្លែក​មួយទៀត​ដែល​បាន​កើតឡើង​នៅ​ក្នុង​ខេត្តសៀមរាប​ហើយ​ក៏​ជា​រឿង​រន្ធត់​ដែល​មិន​នឹក​ស្មាន​ដល់​មួយ​ផង​ដែរ​ ៕​ 

ចំនួនអ្នកទស្សនា

    20634207

  • ថ្ងៃនេះ10081
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76601
  • ខែនេះ191751
  • ឆ្នាំនេះ191751
  • សរុប20634207