ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ ប្រារព្ធ​ខួប​លើក​ ទី​១០៧​ ទិវា​នារី​អន្តជាតិ​ ៨​មីនា​ ឆ្នាំ​២០១៨​ ក្រោម​ប្រធានបទ​ \"​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ និង​ដើម្បី​អភិវឌ្ឍន៍​ជាតិ​\"​

05-March-2018 | ដោយ ពលមនសិការ

ស្វាយរៀង​ ៖​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ០៤​រោច​ ខែ​ផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​.២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៨​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ បាន​ប្រារព្ធ​ ខួប​លើក​ទី​១០៧​ នៃ​ទិវា​នារី​អន្តជាតិ​ ៨​មីនា​ ឆ្នាំ​២០១៨​ ក្រោម​ប្រធានបទ​ "​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ និង​ដើម្បី​អភិវឌ្ឍន៍​ជាតិ​"​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ កឹង​ ឃ​ន​ ស្នងការ​នគរបាល​ខេត្ត​ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ លោកស្រី​ឧត្តមសេនីយ៍​ វរសេនីយ៍​ស្នងការ​រង​ លោក​អនុប្រធាន​សេនាធិការ​ លោក​អនុប្រធាន​ការិយាល័យ​កណ្តាល​ លោក​ លោកស្រី​នាយ​ នាយ​រង​ការិយាល័យ​ជំនាញ​ លោក​អធិការ​ ក្រុង​/​ស្រុក​ លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន​ទាំង​២​ និង​កងកម្លាំង​នគរបាល​នារី​ ទូ​ទាំង​ខេត្ត​ សរុប​វត្តមាន​ ១៧៦​ នាក់​។​

មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ កឹង​ ឃ​ន​ ស្នងការ​នគរបាល​ខេត្ត​ បាន​កោតសរសើរ​ដល់​ កងកម្លាំង​នារី​ ដែល​បាន​ខិតខំ​អនុវត្តន៍​ការងារ​កន្លង​មក​ ដោយ​ មិន​គិត​ពី​ភាព​នឿយហត់​ ព្រម​ជាមួយ​នេះ​ ឯកឧត្តម​ បាន​ផ្តាំផ្ញើ​ទៅ​ដល់​កងកម្លាំង​ទាំងអស់​ ឱ្យ​មានការ​សាមគ្គី​គ្នា​ចូលរួម​ថែរក្សា​សុខ​ សន្តិភាព​ឱ្យ​បាន​ល្អ​ និង​គោរព​តាម​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ ត្រូវ​ដុសខាត់​សមត្ថភាព​ និង​ខិតខំ​ ប្រឹងប្រែង​បំពេញភារកិច្ច​ឱ្យ​បាន​ល្អ​បន្ថែម​ទៀត​ ជា​ពិសេស​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ដាច់ខាត​ត្រូវ​កាត់​ បន្ថយ​ឱ្យ​បាន​នូវ​បទល្មើស​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ និង​ការ​ជួញដូរ​គ្រឿងញៀន​ ។​

​ចុងបញ្ចប់​នៃ​កម្មវិធី​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ស្នងការ​ នគរបាល​ខេត្ត​ បាន​ចែក​ជូន​ថវិកា​ឧបត្ថម្ភ​ របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ជំទាវ​ ដល់​កងកម្លាំង​នារី​ ក្នុង​ ០១​ ម្នាក់ៗ​ ទទួល​បាន​ ៨​ ម៉ឺន​រៀល​ ៕

ចំនួនអ្នកទស្សនា

    20634317

  • ថ្ងៃនេះ10191
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76711
  • ខែនេះ191861
  • ឆ្នាំនេះ191861
  • សរុប20634317