កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ឲ្យ​ស្នងការ​ខេត្តកំពង់ធំ​ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​

05-March-2018 | ដោយ ពលមនសិការ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​សង្ស័យ​ម្នាក់​ទៅ​ឲ្យ​ស្នងការ​ខេត្តកំពង់ធំ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌិ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ ២០១៨ វេលា​ម៉ោង ១៨​និង​៤០​នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​ធ្វើ​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ម្នាក់​និង​រថយន្ត​មួយគ្រឿង​ម៉ាក​Camry ពណ៌ ទឹកមាស ឆ្នាំ​ផលិត​១៩៩៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-2895 នៅ​ចំណុច យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ ខ្លាឃ្មុំ ដី​ឡូ​តិ៍​លេខ ២៥B ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​១៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព លួច កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ២០១៨ នៅ​ចំណុច​ភូមិ​ជ័យ​មង្គល ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​លោក​វរសេនីយ៍ឯក នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌិ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឃាត់​បាន​ឈ្មោះ ម៉ាន ស​តើ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ ខ្មែ​-​ចាម មុខរបរ រត់​តាក់ស៊ី​ស្នាក់នៅ​ភូមិ​ពង្រ​១ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​ភស្តុតាង​ចាប់យកៈ រថយន្ត​មួយគ្រឿង​ម៉ាក Camry ពណ៌ ទឹកមាស ឆ្នាំ​ផលិត​១៩៩៧ លេខ​តួ​៧៤៨៩៧៦ លេខ​ម៉ាស៊ីន ៦០៨០០៣៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-2895 ជនរងគ្រោះ ឈ្មោះ ស៊ឹម ប៊ុនហួរ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ស្មៀនឃុំ​ជ្រាប់​ស្នាក់នៅ​ភូមិ​ជ័យ​មង្គល ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ ៕

ចំនួនអ្នកទស្សនា

    20633057

  • ថ្ងៃនេះ8931
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75451
  • ខែនេះ190601
  • ឆ្នាំនេះ190601
  • សរុប20633057