បន្ទាយមានជ័យ ៖ ច្រករបៀងខុសច្បាប់រាប់សិបកន្លែងនៅតែបន្តបើកធ្វើសកម្មភាពលើផ្ទៃដីជាង១៥០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យកម្ពុជា-ថៃ។
ជាក់ស្តែងកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ឃើញសកម្មភាពតាមបន្ទាត់ព្រំដែននៅតែបន្តលួចបើកច្រករបៀងដោយល្មើសច្បាប់រាប់សិបកន្លែងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែលមានផ្ទៃដីប្រមាណជាង១៥០គីឡូម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ។ រឿងលួចបើកច្រករបៀងល្មើសច្បាប់នេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានប្រមានជារឿយៗអាជ្ញាធរខេត្តនិងថ្នាក់ដឹកកងកម្លាំងនិងមន្ត្រីក្នុងខេត្តបន្ទាយមានជ័យ ត្រូវមានវិធានការលុបបំបាត់ច្រករបៀងល្មើសច្បាប់រឺខុសច្បាប់។
មិនត្រូវឱ្យកើតមានព្រោះច្រករបៀងខុសច្បាប់នេះគឺជារបៀងល្មើសច្បាប់ដែលលួចបើកធ្វើសកម្មភាពដែលបង្កបទល្មើសមានអំពើគេចពន្ធមានជួញដូរអាវុធ ជួញដូរគ្រឿងញៀន ជួញដូរវត្ថុបូរាណ ជួញដូរមនុស្ស ចំណាក់ស្រុកខុសច្បាប់ ពលករលួចឆ្លងដែនកាប់ក្រញូង ឈ្មួញឃុបឃិតកងកម្លាំងលួចនាំឈើក្រញូងចូល និងមានរថយន្តចង្កូតស្តាំ ម៉ូតូ គេចពន្ធនិងទំនិញគេចពន្ធខូចគុណភាពរាល់បទល្មើសនេះធ្វើបាត់បង់ចំណូលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង បានដាក់វិធានការដល់អាជ្ញាធរខេត្តនិងមូលដ្ឋានថ្នាក់ដឹកនាំកងកម្លាំងគ្រប់ស្ថាប័នត្រូវលុបបំបាត់ឱ្យអស់រាល់ច្រករបៀងខុសច្បាប់ត្រូវទប់ស្កាត់បទល្មើសនិងនិងទំនិញគេចពន្ធដើម្បីរកចំណូលជូនរដ្ឋនិងការពារសុវត្ថិភាពប្រជាពលរដ្ឋ។
ទោះជាសម្តេចក្រឡាហោម ស ខេង បានដាក់វិធានការឃើញសកម្មភាពលួចបើកច្រករបៀងនៅតែកើតមានដែលឈរជើងដោយកម្លាំងនគរបាលការពារព្រំដែនគោកនិងកម្លាំងយោធាការពារព្រំដែនគោកឃើញមានប្រមាណ១០០កន្លែង លើផ្ទៃដីប្រវែងជា១៥០ម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែលមាន៥ស្រុក/ក្រុង ជាប់ព្រំដែនកម្ពុជា-ថៃ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការខេត្តលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យធា្លប់បានណែនាំនិងដាក់វិធានដល់អាជ្ញាធរនិងកងកម្លាំងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមលុបបំបាត់ច្រករបៀងខុសច្បាប់ឱ្យអស់តាមការណែនាំពីសម្តេចក្រឡាហោម ស ខេង ៕