កម្លាំង​ការិយាល័យ​ជំនាញ​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បាន​ទទួល​នូវ​អត្ដសញ្ញាណប័ណ្ណ​ ប្រភេទ​ថ្មី​ សញ្ជាតិ​ខ្មែរ​ បោះពុម្ព​(​ថ្មី​)​ ពី​អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​

08-March-2018 | ដោយ ពលមនសិការ

កំពង់ស្ពឺ​ ៖​ នៅ​ថៃ្ង​ពុធ​ ៦​រោ​ជ​ ខែ​ផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ពស​២៥៦១​ត្រូវ​នឹង​ថៃ្ង​ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៨​ កម្លាំង​ការិយាល័យ​ជំនាញ​ អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បាន​ទទួល​នូវ​អត្ដសញ្ញាណប័ណ្ណ​ ប្រភេទ​ថ្មី​ សញ្ជាតិ​ខ្មែរ​ បោះពុម្ព​(​ថ្មី​)​ ពី​អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ សរុប​ចំនួន​ ៦២៨​ សន្លឹក​។​

ក្នុង​នោះ​មានៈ​អត្តសញ្ញាណ​បំពេញបែបបទ​ផ្តល់​ថ្មី​ចំនួន​៥៨៦​សន្លឹក​,​ អត្តសញ្ញាណ​បាត់​បោះពុម្ព​ឡើង​វិញ​ចំនួន​២០​សន្លឹក​,​ អត្តសញ្ញាណ​ស្ទួន​ខ្ចៅដៃ​ចំនួន​២២​សន្លឹក​។​

ចំពោះ​អត្ដសញ្ញាណប័ណ្ណ​ទាំងនេះ​ក្រុមការងារ​ជំនាញ​ខេត្ដ​ និង​ធ្វើការ​បែងចែក​ទៅ​តាម​បណ្ដា​ក្រុង​/​ស្រុក​ ដើម្បី​ចែក​ជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​ក្នុង​ពេលវេលា​ណាមួយ​ដ៏​ឆាប់​បំផុត​

បងប្អូន​មួយ​ចំនួន​ដែល​ធ្វើ​រួច​ហើយ​ តែ​មិន​ទាន់​ទទួល​បាន​សុំ​ស្វែងរក​ព័ត៌មាន​ជាមួយ​ជំនាញ​ខេត្ដ​ដើម្បី​ទទួល​បានការ​បកស្រាយ​ពន្យល់​ជូន​ និង​អន្ដរាគមន៍​លើ​កិច្ចការ​នេះ​៕

ចំនួនអ្នកទស្សនា

    20633667

  • ថ្ងៃនេះ9541
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76061
  • ខែនេះ191211
  • ឆ្នាំនេះ191211
  • សរុប20633667