កំពង់ឆ្នាំ ៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៩និង១០នាទី ស្ថិតក្នុងភូមិចន្លោះរេន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
លោកឧត្តមសេនីយ៍ត្រី ជុន ថារិទ្ធ ស្នងការរងបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើបានដកហូតបានវត្ថុតាងរួមមានៈ ថ្នាំញៀនICE ទម្ងន់ ៦,៦៥g , ទូរស័ព្ទ ០១ គ្រឿង, ឧបករណ៍វេចខ្ចប់ និង សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីវិធី ៕