កំពង់ចាម ៖ អគ្គិភ័យឆេះលំនៅដ្ឋានប្រជាពលរដ្ឋនៅ ស្រុកព្រៃឈរនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង១៥នាទី។ ក្រោយពីបានទទួលព័ត៌មាន ភ្លាមលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំង ជំនាញរថយន្តពន្លត់អគ្គីភ័យស្រុកព្រៃឈរ ដោយបានការសហការពីកម្លាំងជំនាញរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ដោយបញ្ជា ផ្ទាល់ពីលោកវរសេនីយ៍ឯក យ៉ន ឌីន នាយការិយា ល័យបង្ការពន្លត់អគ្គីភ័យ ដោយមានរថយន្តសង្រោះ អគ្គីភ័យស្រុកជើងព្រៃ និងស្រុកកំពង់សៀម ដោយប្រើប្រាស់ទឹកអស់ចំនួន៥រថយន្ត។
អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង ស្ថិតនៅក្នុងភូមិទ្រមុខទី២ ឃុំតុងរ៉ុង ស្រុកព្រៃឈរ កម្លាំងជំនាញបានធ្វើការគ្រប់ គ្រងស្ថានការ និងពន្លត់បានទាំងស្រុង មិនបណ្តាល ឱ្យរាលដាលឆាបឆេះផ្ទះដែលនៅក្បែរខាងឡើយ។
ករណីនេះបណ្តាលឱ្យខូចខាតរួមមាន ទី១.ផ្ទះឈ្មោះ ប្លោក ម៉ៅ ប្រពន្ធឈ្មោះ បឿន គឹមហុង ទំហំ ៥គុណ៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្ដាលឱ្យខូចខាតទាំងស្រុង ស្រូវ ០៣បេ និង សម្ភារៈនៅក្នុងផ្ទះមួយចំនួន, ទី២. ផ្ទះឈ្មោះ សូ សៀង ប្រពន្ធឈ្មោះ ប៉ិច សាមន ទំហំ ៤គុណ៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក បណ្ដាលអោយខូចខាតទាំងស្រុង ស្រូវ 0៥ បេ និង សម្ភារៈនៅក្នុងផ្ទះមួយចំនួន, ទី៣.ផ្ទះឈ្មោះ ប៉ិច សាម៉ុន (ស្ត្រីមេម៉ាយ) ទំហំ ៤គុណ៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹកបណ្ដាល ឱ្យខូចខាតទាំងស្រុង ស្រូវ ០១តោន និងសម្ភារៈ នៅក្នុងផ្ទះមួយចំនួន និងទី៤.ផ្ទះឈ្មោះ ធី ណា ប្រពន្ធឈ្មោះ ប៉ិច គឹមអ៊ន ទំហំ ៤×៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្ដាលឱ្យខូចខាតទាំងស្រុង និងសម្ភារៈនៅក្នុងផ្ទះ មួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុៈ ផ្ទុះកំប៉ុងហ្គាស ផ្ទះឈ្មោះ ប្លោក ម៉ៅ (ដោយម្ចាស់មិននៅផ្ទះ) បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះចំនួន ០៣ខ្នង ទៀតដែលនៅជាប់គ្នា៕