បន្ទាយមានជ័យ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសុំឲ្យមន្ត្រីជំនាញត្រូវទប់ស្កាត់ទំនិញខូចគុណភាពនាំចូលពីប្រទេសជិតខាងនិងចាប់ជនល្មើសនាំចូលឲ្យបានដើម្បីចាត់ការតាមច្បាប់។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថាប្រតិបត្តិការបង្ក្រាបបទល្មើសប្រហិតចម្រុះខូចគុណភាពថ្មីៗនេះនៅក្រុងសិរីសោភ័ណ បានណែនាំដល់មន្ត្រីនិងស្ថាប័នសមត្តកិច្ចជំនាញត្រូវទប់ស្កាត់ឲ្យបានចំពោះទំនិញដែលខូចគុណភាពដែលនាំចូលពីប្រទេសជិតខាងជាពិសេសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្រាវជ្រាវចាប់ជនល្មើសដែលនាំចូលទំនិញខូចគុណភាពត្រូវចាប់ឲ្យបានដើម្បីចាត់ការតាមច្បាប់។
លោកបានបញ្ជាក់ថា រយៈពេលកន្លងពេលកន្លងមកមន្ត្រីជំនាញឃើញសកម្មភាពបង្ក្រាបនិងចាប់បានតែទំនិញខូចគុណភាពនិងមធ្យោបាយដឹកត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតែជនល្មើសឃើញមានភាគតិចណាស់ដែលចាប់បានជនល្មើសដែលជួញដូរទំនិញខូចគុណភាពចូលមកកម្ពុជា ត្រូវយកចិត្តទុកដាក់ចំពោះបទល្មើសទំនិញខូចគុណភាពដែលប្រជាពលរដ្ឋបរិភោគធ្វើឲ្យប៉ះពាល់សុខភាព។
លោក មាស ច័ន្ទពិសិដ្ឋ បានសំណុំពរដល់មន្ត្រីជំនាញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងច្រកតំបន់ព្រំដែនម៉ាឡៃនិងបឹងត្រកួនហើយច្រករបៀងខុសច្បាប់មួយចំនួនទៀតដែលកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមទប់ស្កាត់កុំឲ្យ បទល្មើសតាមបន្ទាត់ព្រំដែននិងទំនិញគេចពន្ធនិងខូចគុណភាព និងចាប់ជនល្មើសដែលលួចនាំចូលទំនិញខូចគុណភាពពីប្រទេសជិតខាង៕