បាត់ដំបង ៖ អគ្គិភ័យឆេះផ្ទះសំណាក់ និងខារ៉ាអូខេ នៅចំណុចភូមិបវេល១ ឃុំបវេល ស្រុកបវេល។ ហេតុការណ៍អគ្គិភ័យខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះ ពិន វិស្ណុ ភេទប្រុស អាយុ ៥៧ឆ្នាំ ទំហំ៣ម៉ែត្រគុណ១៥ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងនិងដំបូលស័ង្កសី (ឆេះទាំងស្រុង) និងបណ្តាលខូចខាតសម្ភារៈក្នុងផ្ទះទាំងអស់ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។
តាមការបញ្ជាក់របស់សមត្ថកិច្ច ដោយឆ្លងតាមការស្រាវជ្រាវជាបឋម ករណីភ្លើងឆេះខាងលើគឺបណ្តាលមកពីកូនក្មេង (កូនកម្មករ) លេងភ្លើង។
ករណីនេះ កម្លាំងនគរបាលស្រុកបវេលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ទឹកអស់ចំនួន ១០ឡាន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះត្រួតពិនិត្យនិងជួយរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕