ស្វាយរៀង ៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារខែមីនា ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអនុសាសន៍ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងដាក់ផែនការការងារសម្រាប់អនុវត្តបន្ត។
កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីអស់លោក លោកស្រីស្នងការរង អនុប្រធានសេនាធិការ អនុប្រធានការិយាល័យកណ្តាល នាយការិយាល័យ មេបញ្ជាការវរសេនាតូចទាំងពីរ អធិការក្រុង ស្រុក សរុបវត្តមាន ៥៩ នាក់ ស្រី ៣ នាក់