ឧត្តមសេនីយ៍ឯក​ ជួង​ ស៊ា​ង​ហាក់​ អញ្ជើញ​ជា​អធិបតីភាព​ ​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​គ្រូ​បង្គោល​ស្ដី​ពី​ ដំណើរការ​ នៃ​ការ​អនុវត្តន៍​ ការងារ​នគរបាល​ និង​សហគមន៍​ ភូមិភាគ​១

14-March-2018 | ដោយ ពលមនសិការ

​ស្ទឹង​ត្រែង​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៨​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជួង​ ស៊ា​ង​ហាក់​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ បាន​អញ្ជើញ​ជា​អធិបតីភាព​ ដ៏​ខ្ពង់ខ្ពស់​ក្នុង​ កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​គ្រូ​បង្គោល​ស្ដី​ពី​ ដំណើរការ​ នៃ​ការ​អនុវត្តន៍​ ការងារ​នគរបាល​ និង​សហគមន៍​ ភូមិភាគ​១​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​

​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​ លោកស្រី​ ស្នងការ​រង​ទទួល​ការងារ​សេនាធិការ​ទាំង​ ៤​ខេត្ត​ (​ស្ទឹង​ត្រែង​ ក្រចេះ​ រតនគិរី​ មណ្ឌលគិរី​)​ លោក​នា​ យ​ការិយាល័យ​កិច្ចការ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​លោក​អធិការរង​ និង​លោកនាយ​ផ្នែក​ ទទួល​ការងារ​សេនាធិការ​ទាំង​ ៤​ ខេត្ត​ចូលរួម​ចំនួន​ ៧៧​ នាក់​ (​ស្រី​ ៣​ នាក់​)៕

 

ចំនួនអ្នកទស្សនា

    20630897

  • ថ្ងៃនេះ6771
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73291
  • ខែនេះ188441
  • ឆ្នាំនេះ188441
  • សរុប20630897