បន្ទាយមានជ័យ ៖ អភិបាលក្រុងប៉ោយប៉ែតថ្មីលោក សាន ស៊ានហូរ ថាបានធ្វើវេទិការសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយមួយសប្តាហ៍២ដងឲ្យប្រជាពលរដ្ឋរាយការលុបបំបាត់ល្បែងស៊ីសងបទល្មើសគ្រឿងញៀន។
ជាក់ស្តែងកាលពីថ្មីៗនេះលោក សាន ស៊ានហូរ ជាអភិបាលក្រុងប៉ោយប៉ែតដែលទទួលភារកិច្ចថ្មីបានផ្តាច់ជ្ញាចិត្តលុបបំបាត់ អ្វីដែលនៅសេសសល់កន្លងមកមានល្បែងស៊ីសង និងបទល្មើសគ្រឿងញៀន នៅក្រុងប៉ោយប៉ែតឲ្យមានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អដើម្បី ភូមិ-ឃុំមានសុវត្ថិភាព។
លោកបានបញ្ជាក់ថា នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គឺជាក្រុងមួយជាប់ព្រំដែនកម្ពុជា-ថៃស្រុកអារញ្ញ ខេត្តស្រះកែវ ហើយមានល្បែងស៊ីសងដូចជាល្បែងស៊ីសងកាស៊ីណូ ស្របច្បាប់និងល្បែងស៊ីល្មើសច្បាប់ដែលកើតមានប៉ះពាល់សន្តិសុខសង្គមគឺត្រូវលុបបំបាត់ឲ្យអស់ចំពោះល្បែងស៊ីសងខុសច្បាប់មិនឲ្យកើតមានក្រុងប៉ោយប៉ែត។ និងបទល្មើសគ្រឿងញៀនក្រុមបងតូចបងធំត្រូវមានវិធានការលុបបំបាត់ព្រោះថាមានកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថត្រូវសហការជាមួយប្រជាការពារភូមិលុបបំបាត់ឲ្យអស់ចំពោះគ្រឿងញៀនដែលបង្កអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក សាន ស៊ាហូរ បានបញ្ជាក់ថា ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀននិងល្បែងស៊ីសងគ្មានគឺអាជ្ញាធរបានធ្វើវេទិការតាមប្រព័ន្ធផ្សព្វផ្សាយមានវិទ្យុនៅក្រុងប៉ោយប៉ែតត្រូវធ្វើមួយសប្តាហ៍ឲ្យបាន២លើក ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងនិងផ្តល់មតិនិងរាយការណ៍ជូនរាល់កើតមានបទល្មើសត្រូវលុបបំបាត់ឲ្យអស់ដូចជាបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ៕