កំពង់ស្ពឺ ៖ មន្ត្រីយោធាជាគ្រូបង្វឹកជំនាញផ្នែកដោះមីន និងសិក្ខាកាមបាន បានស្លាប់ ចំនួន ២នាក់ និង ៤នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ហេតុការណ៍ផ្ទុះខាងលើកើតឡើង នៅវេលាម៉ោង ១៣និង១៥នាទី នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ត្រង់ចំណុច ទីលាន់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ក្នុងបន្ទាយរថក្រោះ ACO ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងដថាជនរងគ្រោះដែលបានស្លាប់ក្នងករណីផ្ទុះគ្រាប់បែបនេះ ជាគ្រូបង្វឹកបច្ចេសជំនាញផ្នែកដោះមីន ជនជាតិអូស្ត្រាលី ទី១- ឈ្មោះ AAEOU SWEEIBU អាយុ ៤៥ឆ្នាំ ជនជាតិអូស្ត្រាលី ជាគ្រូបង្វឹកស្លាប់ ទី២- ឈ្មោះ កុយ ម៉ូក ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរគ្រូស្លាប់។ ចំណែកអ្នករងរបួស ទី១- ឈ្មោះ BRA DVEY អាយុ៤១ឆ្នាំ ជនជាតិអូស្ត្រាលី គ្រូរបង្វឹករបួសស្រាល, ទី២- ឈ្មោះ សុខ សារទ្ធិ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិ ឃុំហេតុ មានតួនាទីថ្នាក់វរសេនីយ៍ត្រី របួលស្រាល និងទី៣- ឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ មានតួនាទីវរសេនីយ៍ត្រីរងរបួសស្រាល។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមគ្រូឧទ្ទេសនាមជំនាញផ្នែកដោះមីនបានបង្រៀនពីវិធីសាស្ត្ររាវរកមីន និងដោះមីន នៅចំណុចជើងភ្នំក្អែកពង ទទួលបានសញ្ញាក៏នាំគ្នាជីករកឃើញគ្រាប់បែកហើយជនរគ្រោះឈ្មោះ កុយ ម៉ូក និង ឈ្មោះ AAROU SWEEIBU បានទៅលើកយកគ្រាប់ខុសបច្ចេកទេសបណ្ដាលអោយផ្ទុះស្លាប់ និង រងរបួសតែម្ដង។
សេចក្តីរាយការណ៍បញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ និងកងកម្លាំងយោធាជាច្រើននាក់ទៀតបាននាំគ្នាទៅហ្វឹកហាត់នៅទីលានបាញ់គ្រាប់ពិតបន្ទាយ ACO ខណៈពេលហ្វឹកហាត់នោះពេលបោះគ្រាប់មិនផ្ទុះទើបក្រុមមន្ត្រីយោធាបានដើរទៅរើសពិនិត្យជុំគ្នាក៏ផ្ទុះឡើងបណ្តាលឲ្យស្លាប់២នាក់ និងរបួស៣នាក់តែម្តង។
បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនមកមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ចំណែកសាកសពគ្រូខ្មែរក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រព្រៃណី ចំពោះសាកសពគ្រូអូស្ត្រាលីរក្សាទុកនៅមន្ទីពេទ្យខេត្តកំពង់ស្ពឺ៕