ភ្នំពេញ ៖ ប្រភពពីសមត្ថកិច្ចការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថាអគ្គិភ័យដែលឆាបឆេះផ្សារច្បារអំពៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ប៉ុន្តែយើងអាចគ្រប់គ្រងបានស្ទើទាំងស្រុងហើយ។
ប្រភពដដែលបន្តថាមូលហេតុដែលនាំឱ្យមានអគ្គិភ័យយើងនៅមិនទាន់បញ្ជាក់បាននៅឡើយទេ រង់ចាំការស្រាវជ្រាវ ហើយចំពោះចំនួនរថយន្តដែលប្រើប្រាស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះក្នុងហេតុការណ៍ខាងលើក៏មិនទាន់ដឹងដែរ។
ប្រភពដែលបញ្ជាក់ថាអគ្គិភ័យខាងលើបានលេបត្របាក់ផ្សារច្បារអំពៅប្រហែល៦០ទៅ៧០ភាគរយ ហើយចំនួនការខូចខាតក៨មិនទាន់ច្បាស់ដែរ។
សូមបញ្ជាក់ថាបន្ទាប់ពីទទួលដំណឹងភ្លាម ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានចុះបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យខាងលើ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តចេញរថយន្តអគ្គិភ័យដើម្បីបាញ់ពន្លត់ឲ្យរលត់ទាំងស្រុង៕