ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌជ្រោយចង្វារបានឲ្យដឹងថាជនសង្ស័យចំនួន៦នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់។
ករណីទី១-ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣និង២០នាទី នៅចំណុចភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ សំ ប៊ុនថន ភេទប្រុស អាយុ៣៥ឆ្នាំ, ទី២-ឈ្មោះ ប៉ុក ភក្តី ភេទប្រុស អាយុ៣២ឆ្នាំ, ទី៣-ឈ្មោះ អ៊ុក ចាន់វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ, ទី៤-ឈ្មោះ ញ៉ែម ដានី ភេទប្រុស អាយុ២៨ឆ្នាំ។
វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួន៦កញ្ចប់តូច និង២ធំល្មម សង្ស័យជាថ្នាំញៀន, ម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាក ស្មាស់ ពាក់ស្លាកលេខ ភ្នំពេញ 1K-9934, ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
ករណីទី២-កម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១និង៤៥នាទី នៅចំណុចភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ឈិត ភាព ភេទប្រុស អាយុ២៤ឆ្នាំ, ឈ្មោះ ឃឿន សុខគង់ ភេទប្រុស អាយុ១៨ឆ្នាំ។ វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាចំនួនមួយកញ្ចប់តូច សង្ស័យជាថ្នាំញៀន, ម៉ូតូមួយគ្រឿងម៉ាក ស្មាស់ សេរីចាស់ ពណ៌ខ្មៅពាក់ស្លាកលេខ តាកែវ 1A-5571។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដើម្បីបញ្ជូនទៅតុលាការ៕