កំពង់ចាម ៖ ជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ផន ភាព ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ, ទី២-ឈ្មោះ ង៉ែត ផេងលី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល, ទី៣-ឈ្មោះ ចំរើន ប៊ុនថង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល, ទី៤-ឈ្មោះ ម៉េង វី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិទាបត្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល, ទី៥-ឈ្មោះ ច្រាច់ អ៊ាវ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល, ទី៦-ឈ្មោះ រឿម ហ៊ាប ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ, ទី៧-ឈ្មោះ សុខ ឆៃយ៉ុត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុខ្សាច់កណ្តាល, ទី៨-ឈ្មោះ ឃឿន ខេមរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល, ទី៩-ឈ្មោះ ភឿន សុក ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល, ទី១០-ឈ្មោះ រ៉េត ចាន់ណា ភេទប្រុស នៅភូមិសំបកមាន សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា, ទី១១-ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រែកតាទន់ ឃុំព្រែកប្រសប់ ស្រុកខ្សាច់កណ្តាល។
វត្ថុតាងដកហូតៈ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន៨កញ្ចប់(ធំ០៥កញ្ចប់ និងតូច០៣កញ្ចប់) ទូរស័ព្ទដៃ១២គ្រឿង ម៉ូតូ០៧ និងឧបករណ៍សេពមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕