នគរបាល​ព្រហ្មទណ្ឌ​ក​ម្រិ​ល​ស្រាល​បង្ហាញមុខ​ជន​បង្ក​វាយ​លោក​ បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​

16-March-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៨​ បាន​ធ្វើ​សន្និសីទ​បង្ហាញមុខ​ជនសង្ស័យ​ ចំនួន​៣​នាក់​ដែល​ពាក់ព័ន្ធ​ករណី​ហិង្សារ​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ និង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ វាយ​និង​គប់​ដុំ​ថ្ម​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ និង​វាយ​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​ស្ទើ​ទាំងស្រុង​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥១​ ផ្លូវ​លេខ​១៥៦​ ក្រុម​ទី​៣៦​ ភូមិ​១២​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ឲ្យ​ដឹង​ថា​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​១១​នាក់​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ រួម​មាន​ទី​១.​ឈ្មោះ​ អាន​ វិ​នទី​ ហៅ​ទី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាងទង​ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌទួលគោក​,​ ទី​២.​ឈ្មោះ​ យា​ត​ ទិ​ត្យា​ ហៅ​យ៉ា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​ទី​៧​ សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌឫស្សីកែវ​ ឃាត់ខ្លួន​នៅ​ចំណុច​ភ្លើងស្តុប​ភោជនីយដ្ឋាន​ឈូក​ទិព្វ​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌទួលគោក​ និង​ជនសង្ស័យ​ទី​៣.​ឈ្មោះ​ អាន​ ផ​ល្លី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ មុខរបរ​រត់​រ៉ឺ​ម៉ក​កង់​៣​ ស្នាក់​នៅផ្ទះ​លេខ​២៥៤១​ ផ្លូវជាតិ​លេខ​៥​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌឫស្សីកែវ​ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​និង​១០​នាទី​ សមត្ថកិច្ច​ខេត្តកំពង់ធំ​ឃាត់​ខ្លួ​នៅ​ចំណុច​ឃុំ​ល្វា​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ រាជធានី​ភ្នំពេញ​។​ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់​កម្លាំង​ជំនាញ​កំពុង​ដុតដៃដុតជើង​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

សម្ភារៈ​ដកហូត​រួម​មានៈ​ ម៉ូតូ​២​គ្រឿង​ មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និ​ច​ ពណ៌​សបិត​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GE-4674​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ Beat​ ពណ៌​ខៀវ​ សេរី​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GQ-5211​។​

សូម​រំលឹក​ថាៈ​ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៨​ ប្រជាពលរដ្ឋ​បាន​តាម​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​លោក​សាស្ត្រាចារ្យ​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​ ហើយ​បាន​វាយ​កម្ទេច​រថយន្ត​របស់​លោក​ ដោយ​ចោទប្រកាន់​ថា​ បាន​បើក​បុក​រះ​សម្លាប់​មនុស្ស​២-៣​នាក់​ ពី​ផ្លូវ​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រួច​បើក​រត់គេច​រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ​ ក្នុង​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ប៉ុន្តែ​សមត្ថកិច្ច​បដិសេធ​ថា​ មិន​មាន​មនុស្ស​ស្លាប់​ឡើយ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​រត់គេច​ពី​កន្លែង​កើតហេតុ​ គឺ​ច្បាប់​ជា​អ្នក​អនុវត្ត​ តែ​អ្នក​វាយ​អ្នកបើកបរ​វិញ​ ក៏​ត្រូវ​តែ​ទទួលទោស​តាម​ច្បាប់ព្រហ្មទណ្ឌ​ដែរ​។​ «​យើង​ពិនិត្យ​ឃើញ​ថា​ជា​បទល្មើស​ជាក់ស្តែង​ ព្រោះ​វា​ជា​បទល្មើស​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ក្រុម​។​ ជនល្មើស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ទោះជា​បាន​រត់គេច​ពី​កន្លែង​កើតហេតុ​ ក៏​អាស្រ័យ​ដោយសារ​មានការ​ភ័យ​ខ្លាច​អំពី​ក្រុម​ជន​បង្ក​ដែរ​។​ «​ប្រសិនបើជា​គាត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​ អីចឹង​ស្ថាន​ទម្ងន់ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ ហើយ​គេចវេស​ពី​ការ​ទទួលខុសត្រូវ​ ច្បាប់​មាន​សម្រាប់​ដាក់ទោស​ទណ្ឌ​»​។​​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕

ចំនួនអ្នកទស្សនា

    20630907

  • ថ្ងៃនេះ6781
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73301
  • ខែនេះ188451
  • ឆ្នាំនេះ188451
  • សរុប20630907