ផ្ទះ​៤​ខ្នង​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​និង​យោធិន​ពិកា​

19-March-2018 | ដោយ ពលមនសិការ

ព្រៃវែង​ ៖​ ផ្ទះ​ចំនួន​ ៤​ខ្នង​ ក្នុង​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ និង​យោធិន​ពិកា​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ៣​កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​២៥៦១​ត្រូវ​និង​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រោម​អ​ធិ​តី​យ​ភាព​ លោក​ឧត្តមសេនីយ៍ទោ​ ស្រេង​ ជា​ ស្នងការ​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ជា​ សុ​មេធី​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​ និង​ជា​ប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធ​កម្ពុជា​ខេត្តព្រៃវែង​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី​ ចាន់​ ណា​រិ​ទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​ និង​ប្រតិភូ​អមដំណើរ​​លោក​ សុខ​ សាញ់​ ប្រធាន​ការិយាល័យ​ស្រុក​ តំណាង​លោក​ អភិបាល​ ស្រុក​ ស្វាយ​អ​ន្ទ​រ​ លោក​វ​រះ​សេនីយ៍​ឯក​ អ៊ុ​ង​ ផា​ន​ អធិការ​នគរបាល​ស្រុក​ និង​ជា​ប្រធាន​ស​.​អ​.​ក​ ស្រុក​ លោក​ មេឃុំ​ ក្រុមប្រឹក្សា​ឃុំ​ និង​ លោក​មេ​ភូមិ​ ព្រមទាំង​ប្រជាពលរដ្ឋ​។​

​ឧត្តមសេនីយ៍​ ស្រេង​ ជា​ ស្នងការ​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ជា​ សុ​មេធី​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ បាន​ថ្លែង​ថា​ ផ្ទះ​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ក្លាយ​ ជា​លំនៅ​ឋាន​ដ៏​កក់ក្តៅ​សម្រាប់​អតីត​យុទ្ធ​ជន​ និង​យោធិន​ពិកា​។​ ការ​សង់​លំនៅ​ឋាន​នេះ​ គឺ​បាន​បង្ហាញ​ពី​ការ​ ខិតខំ​យកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ចំពោះ​សុខទុក្ខ​អតីត​យុទ្ធ​ជន​ និង​យោធិន​ពិកា​ដែល​សុទ្ធ​សឹង​ជា​អ្នក​មានគុណ​បំណាច់​ ចំពោះ​ជាតិ​។​

​អតីត​យុទ្ធ​ជន​ ទាំង​៤​គ្រួសារ​ បាន​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ដែល​ជា​និច្ចកាល​តែងតែ​គិតគូរ​ និង​យកចិត្តទុកដាក់​ទៅ​លើ​សុខទុក្ខ​ និង​ជីវភាព​ របស់​ពួក​គាត់​។​

ឧត្តមសេនីយ៍​ ស្នងការ​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ បាន​ផ្តាំផ្ញើរ​ ដល់​ពុក​ម៉ែ​បងប្អូន​ ទាំងអស់​ បន្ត​អប់រំ​កូនចៅ​ នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ គោរព​ច្បាប់​ចរាចរណ៍​ ឲ្យ​បាន​គ្រប់ៗ​គ្នា​ និង​បង្ការ​គ្រោះ​ អគ្គី​ភ័យ​ នឹង​តម្រូវ​ឲ្យ​មាន​បំពង់ខ្យល់​ហ្គា​ស​ពន្លត់អគ្គីភ័យ​នៅ​គ្រប់​ផ្ទះ​ត្រូវ​បូមទឹក​ដាក​ពាង​ ឬ​អាង​ ឲ្យ​បាន​គ្រប់គ្រាន់​ជៀសវាង​ហេតុការណ៍​អាក្រក់​ណាមួយ​កើតឡើង​ ជាយថាហេតុ​។​ ១.​នៅ​ភូមិ​ព្រៃខ្លា​ទី​២​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ម្ចាស់​ឈ្មោះ​ តាត​ សេង​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ ២.​នៅ​ភូមិ​ ព្រៃ​តា​ណា​ន់​ ឃុំ​ជ្រៃ​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ម្ចាស់​ឈ្មោះ​ យ៉ែ​ម​ វ៉េ​ត​ ភេទ​ប្រុស​ អាយុ​ ៥៧​ឆ្នាំ​
​ ៣.​នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​ទឹកថ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ម្ចាស់​ ឈ្មោះ​ រុន​ រិ​ត​ ភេទ​ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ ៤.​នៅ​ភូមិ​តា​រាម​កើត​ ឃុំ​អង្គរ​ទ្រេត​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ម្ចាស់​ ឈ្មោះ​ ឈឹ​ម​ សាវ៉ា​ន់​ ភេទ​ប្រុស​ អាយុ​ ៥១​ឆ្នាំ​ ។​ អំណោយ​ក្នុង​ ០១​គ្រួសារ​ទទួល​បាន​រួម​មាន​ អង្គរ​ ៥០​គីឡូ​,​មី​ ០១​កេស​,​ ត្រីខ​ ០១​យួរ​,​ ប៊ី​ចេ​ង​ ០១​កញ្ចប់​,​ មុង​ ០១,​ភួយ​ ០១,​កន្ទេល​ ០១​ រួម​និង​ថវិកា​ ១០០,០០០​រៀល​ ។​

​ដោយឡែក​ផ្ទះ​នៅ​ឃុំ​ អង្គរ​ទ្រេត​ ដែល​ពុំ​ទាន់​មាន​ភ្លើង​អគ្គី​ស​នី​ប្រើប្រាស់​នៅឡើយ​ ឧត្តមសេនីយ៍​ ស្នងការ​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៤០០,០០០​រៀល​បន្ថែម​ដើម្បី​ត​ភ្លើង​ប្រើប្រាស់​ ។​​ ប្រជាពលរដ្ឋ​ជិតខាង​ចូលរួម​ចំនួន​ ៨៦​នាក់​ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​ចំនួន​ ១០,០០០​រៀល​ ។​ សរុបថ​វិការ​ ក្នុង​ការ​ចំណាយ​រួម​ ១,៧៥០,០០០​រៀល​ ៕

ចំនួនអ្នកទស្សនា

    20632577

  • ថ្ងៃនេះ8451
  • ម្សិលមិញ10851
  • សប្តាហ៍នេះ74971
  • ខែនេះ190121
  • ឆ្នាំនេះ190121
  • សរុប20632577