ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ។ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៤០នាទី នៅចំណុចភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ បី បុល ភេទប្រុស អាយុ២៦ឆ្នាំ និងជនសង្ស័យទី២-ឈ្មោះ ទូច រាម ភេទប្រុស អាយុ២០ឆ្នាំ។
វត្ថុតាងចាប់យករួមមានៈក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច សង្ស័យជាថ្នាំញៀន, ម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-2057។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងឃាត់ខ្លួននិងរក្សាទុកនៅអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការតាមនីតិវិធី៕