ក្រុមហ៊ុន​បៃតង​ទិញ​ស្រូវ​ឆ្នាំ​២០១៧-២០១៨​នេះ​ ទិញ​ស្រូវ​បាន​ជាង​១​សែន​តោន​

21-March-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ នៅ​ក្នុង​កិច្ចប្រជុំ​បង្កើត​សមាគម​ន៍​ទិញ​ស្រូវ​តាម​មូលដ្ឋាន​នៅ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៨​ សាលាស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​បៃតង​ ទិញ​ស្រូវ​ឆ្នាំ​២០១៧-២០១៨​នេះ​ ទិញ​ស្រូវ​បាន​ជាង​១​សែន​តោន​។​

​ក្នុង​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ រយៈពេល​កន្លង​ក្រុមហ៊ុន​បៃតង​ ឬ​សមាគម​ន៍​ទិញ​ស្រូវ​កម្ពុជា​ បាន​ទិញ​ស្រូវ​ប្រជា​កសិករ​ គឺ​មាន​កម្រិត​ដូច​ជា​ទិញ​ ស្រូវ​ប្រភេទ​សែន​ក្រអូប​,​ ស្រូវ​ផ្កាម្លិះ​,​ តែ​ស្រូវ​ដទៃ​ទៀត​ក្រុមហ៊ុន​អត់​បាន​ទទួល​ទិញ​ទេ​ គឺ​ប្រជា​កសិករ​លក់​ឱ្យ​ឈ្មួញកណ្តាល​ទិញ​ហើយ​តម្លៃ​ឡើង​ចុះ​តាមតែ​មាត់​ថា​។​

​ប្រជា​កសិករ​សំណូមពរ​សុំ​ឱ្យ​ក្រុមហ៊ុន​បៃតង​ ទិញ​ស្រូវ​ដែល​មាន​លោក​ឧកញ៉ា​ ភូ​ ពុ​យ​ ជា​ប្រធាន​សុំ​ឱ្យ​ជួយ​ទិញ​ស្រូវ​គ្រប់​ប្រភេទ​ដែល​ប្រជា​កសិករ​ខិតខំ​បង្កបង្កើន​ផល​បាន​ និង​សុំ​ឱ្យ​តម្លៃ​ស្រូវ​ដែល​ទិញ​គឺ​តម្លៃ​ថេរ​មិន​ឡើង​ចុះ​ និង​តម្លៃ​ជី​ដែល​គ្រោង​និង​លក់​តាម​រយៈ​សមាគម​ន៍​សុំ​ឱ្យ​តម្លៃ​ថោក​ជាង​ទីផ្សារ​ និង​សេ​វ៉ា​កម្ម​កម្ចី​ប្រាក់​ឱ្យ​ថោក​ជាង​ទីផ្សារ​ទើប​ជួយ​កាត់​ប​ន្ថោ​យ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​នៅ​ស្រុក​មង្គល​បូ​រី​មាន​ផ្ទៃដី​ធ្វើស្រែ​៤៨.០០០​ហិតា​ឆ្នាំ​២០១៧-២០១៨​នេះ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​បាន​ជាង​៣​ម៉ឺន​ហិតា​ ហើយ​បង្កបង្កើន​ផល​បាន​២​ទៅ​៣​ដង​ ក្នុង​១​ឆ្នាំ​ដែល​ទទួលផល​បាន​ក្នុង​១​ហិតា​៤​តោន​កន្លះ​ ទៅ​៥​តោន​ ហើយ​ស្រូវ​សែន​ក្រអូប​ទិញ​១​តោន​តម្លៃ​៩០​ម៉ឺន​ ទៅ​ជាង​១​លាន​រៀល​ និង​ស្រូវ​ផ្កា​ម្លិៈ​១​តោន​តម្លៃ​ជាង​១​លាន​រៀល​។​

​លោក​ឧកញ៉ា​ ភូ​ ពុ​យ​ ប្រធាន​សមា​គន៍​ទិញ​ស្រូវ​អង្ក​កម្ពុជា​និង​ជា​ប្រធាន​ក្រុមហ៊ុន​ប៉ៃ​តង​ទិញ​ស្រូវ​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៧​ និង​២០១៨​នេះ​ក្រុមហ៊ុន​ប៉ៃ​តង​ទិញ​ស្រូវ​បាន​ប្រមាណ​ជាង​១​សែន​តោន​ច្រើន​ជាង​ឆ្នាំ​២០១៦​និង​២០១៧​កន្លង​មក​ដោយ​ក្រុមហ៊ុន​មាន​ឡ​ស​ម្ងួ​ត​តែ​មួយ​ដែល​ស​ម្ងួ​ត​ម្តង​២៤​ម៉ោង​ បាន​ត្រឹមតែ​៨៥០​តោន​ តែ​នៅ​ចុងឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨​នេះ​ ឡ​ស​ម្ងួ​ត​ថ្មី​បាន​ដំណើរការ​ស​ម្ងួ​ត​ម្តង​២៤​ម៉ោង​បាន​៣.០០០​តោន​។​
​ ​
​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ដោយ​មានការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​ដូច​ជា​មានការ​ណែនាំ​ពី​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ជំរុញ​ឱ្យ​សមាគម​ន៍​ទិញ​ស្រូវ​អង្ក​កម្ពុជា​បា​នប​ង្កើ​សមាគម​ន៍​តាម​មូលដ្ឋាន​ដើម្បី​រក​ទីផ្សា​ស្រូវ​ហើយ​ទិញ​ស្រូវ​ប្រជា​កសិករ​និង​ខ្ចី​ស្រូវពូជ​ និង​ជី​ចងការ​ប្រាក់​ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ​ដើម្បី​ជួយ​ដល់​ជី​វិភាព​ប្រជាពលរដ្ឋ​៕​

ចំនួនអ្នកទស្សនា

    20630057

  • ថ្ងៃនេះ5931
  • ម្សិលមិញ10851
  • សប្តាហ៍នេះ72451
  • ខែនេះ187601
  • ឆ្នាំនេះ187601
  • សរុប20630057