អភិបាលរង​ខេត្ត​ដាក់​វិធានការ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដោះស្រាយ​គោលនយោបាយ​ពី​ផ្លូវជាតិ​ទៅ​រំលោភ​ចំណី​ផ្លូវដែក​

22-March-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ អភិបាលរង​ខេត្ត​ដាក់​វិធានការ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដោះស្រាយ​គោលនយោបាយ​ពី​ផ្លូវជាតិ​ទៅ​រំលោភ​ចំណី​ផ្លូវដែក​លើក​ឡើង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ក្រោយ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​អភិវឌ្ឍន៍​ផ្លូវជាតិ​លេខ​៥​ ដោយ​បាន​ដោះស្រាយ​គោលនយោបាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុង​ចំណោម​៩​ស្រុក​/​ក្រុង​ មាន​៤​ស្រុក​/​ក្រុង​ជាប់​ផ្លូវជាតិ​លេខ​៥​ ដែល​កំពុង​កសាង​មាន​ទី​១.​ស្រុក​មង្គល​បូ​រី​,​ ទី​២.​ក្រុង​សិរី​សោភ័ណ​,​ ទី​៣.​ស្រុក​អូរ​ជ្រៅ​ និង​ទី​៤.​ក្រុង​ប៉ោយ​ប៉ែ​ត​។​

លោក​បាន​បញ្ជាក់​ថា​ផ្លូវជាតិ​លេខ​៥​ក្រោយ​ពេល​ស្រាយ​គោលនយោបាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ហើយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​រុះរើ​តែ​នៅ​មួយ​ចំនួន​តូច​មិន​ទាន់​បាន​រុះរើ​ចេញ​ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ដោយ​ស្រាយ​គោលនយោបាយ​ហើយ​បាន​រុះរើ​ផ្ទះ​ចេញពី​ផ្លូវជាតិ​ជាតិ​លេខ​៥​ រត់​ទៅ​សាងសង់​ផ្ទះសម្បែង​រំលោភ​ចំណី​ផ្លូវដែក​។​

​លោក​ លី​ សារី​ បាន​មាន​ប្រសាសន៍​ដាក់​វិធានការ​ដល់​អាជ្ញា​ស្រុក​/​ក្រុង​ និង​ឃុំ​/​សង្កាត់​ជាប់​ផ្លូវជាតិ​លេខ​៥​ ដែល​កំពុង​ដំណើរការ​កសាង​ផ្លូវជាតិ​លេខ​៥​ ត្រូវ​ឃ្លាំមើល​ប្រជាពលរដ្ឋ​ដែល​ដោះស្រាយ​គោលនយោបាយ​ពី​ផ្លូវជាតិ​បាន​លុយ​ហើយ​ទៅ​ធ្វើ​ផ្ទះសម្បែង​រំលោភ​ចំណី​ផ្លូវដែក​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កសាង​ហើយ​និង​ដំណើរការ​ឆាប់ៗ​នេះ​តាម​ច្បាប់​ផ្លូវជាតិ​លេខ​៥​ និង​ចំណី​ផ្លូវដែក​ម្ខាង​៣០​ម៉ែត្រ​ សងខា​៦០​ម៉ែត្រ​៕

ចំនួនអ្នកទស្សនា

    20630427

  • ថ្ងៃនេះ6301
  • ម្សិលមិញ10851
  • សប្តាហ៍នេះ72821
  • ខែនេះ187971
  • ឆ្នាំនេះ187971
  • សរុប20630427