សាកសព​បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​នៅ​ស្រុក​កោះធំ​

23-March-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ បុរស​ម្នាក់​ដេក​ស្លាប់​ក្នុងផ្ទះ​របស់​ប្អូនថ្លៃ​របស់​ខ្លួន​ ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​ ត្រង់​នៅ​ចំណុច​ផ្ទះ​របស់​ប្អូនថ្លៃ​ឈ្មោះ​ វ៉េ​ត​ វាត់​ ស្ថិត​ក្នុងភូមិ​កោះទៀវ​(​ក​)​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

មន្ដ្រី​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ឌ​ល​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​កោះទៀវ​(​ក​)​ ឃុំ​សំពៅ​ពូន​ ស្រុក​ កោះធំ​ ខេត្តកណ្តាល​ ។​

ប្រភព​ដដែល​បន្ដ​ថា​ តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ជា​ ស្ងួន​ ត្រូវជា​ម្តាយ​ជន​រង​គ្រោះ​ និង​ឈ្មោះ​ ស្រ៊ិ​ន​ ផាត់​ ត្រូវជា​ប្អូនជីដូនមួយ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ឌ​ល​ បូ​រ៉ា​ តែងតែ​ដេក​សម្រាក​នៅផ្ទះ​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ​ ។​ លុះ​មក​ដល់​យប់​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​ បាន​ទៅ​ដេក​សម្រាក​នៅផ្ទះ​ប្អូនថ្លៃ​ឈ្មោះ​ វ៉េ​ត​ វាត់​ នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ តែ​ម្ចាស់ផ្ទះ​ឈ្មោះ​ វ៉េ​ត​ វាត់​ មិន​នៅផ្ទះ​នោះ​ទេ​ ព្រោះ​ជាប់រវល់​យកប្រពន្ធ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​រាជធានី​ភ្នំពេញ​ ។​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មិ​នា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ មិនឃើញ​ជន​រង​គ្រោះ​ក្រោក​ពី​ដេក​ដោយ​មិន​បើកទ្វារ​ផ្ទះ​ផង​នោះ​ បងប្អូន​នៅ​ទីនោះ​មានការ​សង្ស័យ​ ក៏​បាន​នាំ​គ្នា​ឡើង​របង​ចូល​មើល​ ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​លើ​កម្រាល​ឥដ្ឋ​ខាងក្នុង​ផ្ទះ​ក្បែរ​គ្រែ​មុខ​ទូរទស្សន៍​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ មក​ធ្វើការ​ពិនិត្យ៕​

​ក្រោយ​ពី​ធ្វើការ​ពី​និត្យ​រួច​ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ពិតប្រាកដ​មែន​ ព្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​ ។​ ចំណែក​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ដោយៈ​ជឺ​ គឹ​ម​ហុង​

ចំនួនអ្នកទស្សនា

    20630107

  • ថ្ងៃនេះ5981
  • ម្សិលមិញ10851
  • សប្តាហ៍នេះ72501
  • ខែនេះ187651
  • ឆ្នាំនេះ187651
  • សរុប20630107