ព្រៃវែង ៖ បុរសម្នាក់តភ្លើងមិនប្រយ័ត្នបណ្តាលឲ្យឆក់ស្លាប់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី នៅចំណុចក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួននៅភូមិស្នោឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះជិន សុធាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅកន្លែងហេតុ។មូលហេតុ តភ្លើងក្នុងបន្ទប់ទឹកមិនមានការប្រុយប្រយ័ត្ន។ ក្រោយកើតហេតុកម្លាំងជំនាញបានចុះធ្វើកោសល្យវិច្ច័យនិងបានប្រគល់សពជូនក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕