បន្ទាយមានជ័យ ៖ យ៉ាងហោយចណាស់មនុស្ស៤នាក់បានស្លាប់និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្តនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង១៥នាទី លើផ្លូវជាតិលេខ៥៨ លើផ្លូវក្រវ៉ាត់ព្រំដែនត្រង់ចំណុចភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ បុកជាមួយរថយន្តកាមរីសេរីឆ្នាំ1991ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ កំពត 2A-0286 ក្នុងដំណើរបញ្ច្រសទិសគ្នាបណ្តាលអោយមនុស្សស្លាបចំនួន៣នាក់ នៅហ្នឹងកន្លែងកើតហេតុនិងរបួសធ្ងន់ចំនួន៣នាក់។ ចំណែកអ្នករងរបួសយកមកសង្គ្រោះនៅមន្ទីរពេទ្យស្លាប់មួយនាក់ទៀតទាំងអស់ស្លាប់៤នាក់។
សមត្ថកិច្ចបានបន្តថាអ្នកស្លាប់ទាំង៤នាក់រួមមានទី១-ឈ្មោះ ហុយ ឈា ភេទប្រុស អាយុ៥៩ឆ្នាំ, ទី២-ឈ្មោះ សៀង សារិន ភេទស្រី អាយុ៥៨ឆ្នាំ, ទី៣-ឈ្មោះ សៀង ដើង ភេទស្រីអាយុ៥៨ឆ្នាំ និងទី៤-ឈ្មោះ សន មករាពេជ្ររ៉ាក់ ភេទប្រុស អាយុ៧ឆ្នាំ ជនរងគ្រោះរស់នៅភូមិ-ឃុំជាមួយគ្នា ភូមិចំការលួង ចំការលួង ស្រុកកំពង់សិលា ខេត្តកំពង់សោម។ ចំណែកអ្នករងរបួសធ្ងន់ទាំង២នាក់រួមមានទី១-ឈ្មោះ សៀន សាម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅប៉ោយប៉ែត ជាអ្នកបើកបររថយន្តម៉ាកហាយឡែនឌ័រ និងទី២-ឈ្មោះ សន មករាបញ្ញារិទ្ធ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិចំការលួង ឃុំចំការលួង ស្រុកចំការលើ ខេត្តកំពង់សោម។
សមត្ថកិច្ចបានបន្តថាមូលហេតុបណ្តាលអោយគ្រោះថ្នាក់គឺរថយន្តហាយឡែឌ័របើកបរក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោងមិនប្រកាន់ស្តាំក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្តកាមរីសេរីឆ្នាំ1991បានគេចចេញពីកន្លែងកើតុហេតុ។ ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានននគរបាលស្រុកថ្មពួកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕