កំពត ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង១០នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជឹង ផល្លា អភិបាលរងខេត្តកំពត។
ក្នុងអង្គពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោកប្រតិភូអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ លោកមេបញ្ជាការមូលដ្ឋានសមុទ្រ លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក-លោកស្រីស្នងការរង លោកអនុការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ អស់លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក លោកអធិការក្រុង-ស្រុក លោកមេបញ្ជាការវរៈការពារព្រំដែនគោកលេខ ៦០១ និងលោកនាយប៉ុស្តិ៍ទាំង ៩៣ ប៉ុស្តិ៍ សរុបចំនួន ២៧២ នាក់៕