បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុស ស្រី១០នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ករណីចែកចាយប្រើប្រាស់គ្រឿងញៀននៅស្រុកស្វាយចេកត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១០នាក់ក្នុងនោះមានចែកចាយ២នាក់ ទី១-ឈ្មោះ កូ ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ(ចែកចាយ), ទី២-ឈ្មោះ ព្រំ ឃឿន ភេទប្រុសអាយុ៦៥ឆ្នាំ (ចែកចាយ) ទី៣-ឈ្មោះ សាង គឹមសៀន ភេទប្រុស អាយុ៣៨ឆ្នាំ ទី៤-ឈ្មោះ ជា ចាន់ថា ភេទប្រុស អាយុ២៦ឆ្នាំ ទី៥-ឈ្មោះ វិញ សាវឿត ភេទប្រុស អាយុ២៤ឆ្នាំ ទី៦-ឈ្មោះ លង់ រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ទី៧-ឈ្មោះ ហ៊ន ត្រាប់ ភេទស្រី អាយុ៣២ឆ្នាំ ទី៨-ឈ្មោះ ធី ធួក ភេទប្រុស អាយុ២២ឆ្នាំ ទី៩-ឈ្មោះ ធី ធួក ភេទប្រុស អាយុ៣២ឆ្នាំ និងទី១០-ឈ្មោះ កែវ សារី ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យរស់នៅឃុំផ្គាំ ស្រុកស្វាយចេក។
លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅពេលដែលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងនគរបាលស្រុកស្វាយចេកសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួកបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន១០នាក់ ក្នុងនោះមានស្រីម្នាក់។
វត្ថុតាងដកហូតរួមមានៈ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៦ថង់តូច និងយ៉ាម៉ាចំនួន៦៧គ្រាប់ និងសម្ភារៈមួយចំនួនទៀតកាលពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០១៨ នៅភូមិសាស្ត្រឃុំផ្គាំ ស្រុកស្វាយចេក។
លោកបានបញ្ជាក់ថា ចំពោះជនសង្ស័យប្រុស ស្រី១០នាក់ដែលឃាត់ខ្លួនករណីចែកចាយនិងប្រើប្រាស់គ្រឿងព្រមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕