ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​៦​លាន​រៀល​ ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​មន្ត្រី​នគរបាល​

28-March-2018 | ដោយ ពលមនសិការ

តាកែវ​ ៖​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ និង​បញ្ជា​ផ្ទាល់​ពី​ សំណាក់​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​ន៍​មិត្ត​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

នៅ​រសៀល​ថ្ងៃ​ពុធ​ ១២​កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​ ២៥៦១​ ត្រូវ​និង​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៨​ លោក​ ឧត្តមសេនីយ៍ត្រី​ ពៅ​ លន់​ ស្នងការ​រង​ ទទួល​ផែន​គ្រប់គ្រង​ធនធានមនុស្ស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ និង​ ក្រុមការងារ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ លោក​អធិការ​ អធិការរង​ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ល្វា​និង​សហការី​ បាន​នាំ​យក​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ចំនួន​៦​លាន​រៀល​ ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព​ លោក​អនុសេនីយ៍ឯក​ ពុត​ ប្រុស​ ឋានៈ​នាយ​រង​ផ្នែក​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ដែល​ទទួលមរណៈភាព​ កាលពី​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២​និង​៣០​នាទី​ រំលង​អា​ធ្រា​ត​ដោយ​រោគាពាធ​ ស្ថិត​នៅ​ភូមិ​តា​ខុ​ង​ ឃុំ​ព្រៃ​ល្វា​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ដែល​បន្សល់​ទុក្ខ​នូវ​កូនកំព្រា​ឪពុក​ ចំនួន​៤​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី​ ស្នងការ​រង​ បាន​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​សព​ និង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ និង​ចូលរួម​រំលែក​ទុក្ខ​ ពី​សំណាក់​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធានកិត្តិយស​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​ សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ព្រមទាំង​ឯកឧត្តម​ ស្នងការ​នគរបាល​ខេត្តតាកែវ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផង​ដែរ​៕​ដោយ​អនុ

ចំនួនអ្នកទស្សនា

    20631357

  • ថ្ងៃនេះ7231
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73751
  • ខែនេះ188901
  • ឆ្នាំនេះ188901
  • សរុប20631357