រថយន្ត​៣​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ របួសធ្ងន់​ស្រាល​ ៥​នាក់​ ស្រុក​ពញាក្រែក​

30-March-2018 | ដោយ ពលមនសិការ

ត្បូងឃ្មុំ​ ៖​ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​និង​មនុស្ស​៥​នាក់​ទៀត​បាន​របួសធ្ងន់​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ជាមួយ​រថយន្ត​។​ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នៅ​នៅ​ថ្ងៃ​សុក្រ​ ១៤​កើត​ ខែចេត្រ​ ឆ្នាំរកា​ ព​.​ស​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៨​ ម៉ោង​៦​នឹង​១៥​នាទី​ លើ​ផ្លូវជាតិ​លេខ​៨​ ចំណុច​គីឡូម៉ែត្រ​លេខ​១៣៦-១៣៧​ ស្ថិត​នៅ​ភូមិ​អូរ​ព្រិច​ ឃុំ​កក់​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​ គ្រឿង​ម៉ាក​សំ​យ៉ុ​ង​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ណ​ន​ ម៉ោង​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ស្លា​ ឃុំ​ទ​ន្លូ​ង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ (​របួសធ្ងន់​)​ និង​អ្នក​រួម​ដំណើរ​ចំនួន​០២​នាក់​ ទី​១-​ឈ្មោះ​ ពេជ្រ​ ភា​រុន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ ទី​២-​ឈ្មោះ​ វ៉េ​ត​ ឌឹ​ក​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជាតិខ្មែរ​ (​របួសធ្ងន់​)​ ទាំង​បី​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។​

រថយន្ត​មួយ​គ្រឿង​ម៉ាក​ទី​តាន់​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-2984​ បើកបរ​ដោយ​ឈ្មោះ​ ឱ​ក​ លន់​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​សេរី​សុខា​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ (​របួសធ្ងន់​)​ និង​អ្នក​រួម​ដំណើរ​ចំនួន​០២​នាក់​ ទី​១-​ឈ្មោះ​ សុត​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជាតិខ្មែរ​ (​របួសស្រាល​)​ ទី​២-​ឈ្មោះ​ ឡាញ់​ តុល​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជាតិខ្មែរ​ (​គ្មាន​របួស​)​ ទាំង​បី​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ហើយ​រថយន្ត​ទី​តាន់​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​សំ​យ៉ុ​ង​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Z-9856​ បើកបរ​ដោយ​ឈ្មោះ​ ឆាយ​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ព្រៃខ្លា​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ និង​អ្នក​រួម​ដំណើរ​ចំនួន​០២​នាក់​ ទី​១-​ឈ្មោះ​ ណា​ក់​ រ័​ត្ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជាតិខ្មែរ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ ទី​២-​ឈ្មោះ​ ឈុំ​ ឆុ​ន​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ ជាតិខ្មែរ​ (​របួសធ្ងន់​)​ ទាំង​បី​នាក់​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។​ ទិស​ដៅ​រថយន្ត​សាំ​យ៉ុ​ង​ ពណ៌​ស​ បើកបរ​ពី​ក្រែក​ ទៅ​ព្រៃវែង​ (​ជើង​-​ត្បូង​)​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បុក​រថយន្ត​ម៉ាក​ទី​តាន់​ពីក្រោយ​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ ហើយ​រថយន្ត​ម៉ាក​ទី​តាន់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​លឿង​ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​ពី​ព្រៃវែង​ មក​ក្រែក​ (​ត្បូង​-​ជើង​)​។​ ខូចខាត​រថយន្ត​ទាំង​០៣​គ្រឿង​ កម្រិត​ធ្ងន់​។​មូលហេតុ​ រថយន្ត​សាំ​យ៉ុ​ង​ ពណ៌​ស​ ប្រើប្រាស់​ល្បឿន​លឿន​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​វាសវែង​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​បី​គ្រឿង​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កក់​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ចំណែក​អ្នក​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕

 

ចំនួនអ្នកទស្សនា

    20628807

  • ថ្ងៃនេះ4681
  • ម្សិលមិញ10851
  • សប្តាហ៍នេះ71201
  • ខែនេះ186351
  • ឆ្នាំនេះ186351
  • សរុប20628807