ផ្លូវដែក​ពី​ប៉ោយ​ប៉ែ​តម​ក​សិរី​សោភ័ណ​ដែល​ត្រូវ​បាន​ផ្អាក​ដំណើរ​៤៥​ឆ្នាំ​ ត្រូវ​បាន​ដំណើរ​ឡើង​វិញ​ថ្ងៃ​ទី​០៤​ ខែមេសា​ ខាង​មុខ​នេះ​

30-March-2018 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​ ៖​ ផ្លូវដែក​ពី​ប៉ោយ​ប៉ែ​តម​ក​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដែល​បាន​ផ្អាក​ដំណើរការ​អស់​រយៈ​៤៥​ឆ្នាំ​ ត្រូវ​បាន​ដំណើរ​ឡើង​វិញ​ថ្ងៃ​ទី​០៤​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ ជិៈ​ដោយ​ឥត​គិតថ្លៃ​។​

លោក​ លី​ បូ​រិ​ន​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ឲ្យ​ដឹង​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៨​ថា​ ផ្លូវដែក​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ក្រុង​សិរី​សោភ័ណ​នឹង​ត្រូវ​បើក​ដំណើរការ​ថ្ងៃ​ទី​០៤​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ អ្នកដំណើរ​ជិៈ​ដោយ​ឥត​គិតថ្លៃ​។​ ដែល​ចេញដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ក្រុង​សិរី​សោភ័ណ​មាន​ម៉ោង​០៧​ព្រឹក​,​ ម៉ោង​១០​និង​៣០​នាទី​,​ ម៉ោង​២​និង​១៥​នាទី​រសៀល​ និង​ចេញពី​ក្រុង​សិរី​សោភ័ណ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ និង​ម៉ោង​១២​និង​៤៥​នាទី​នៅ​ម៉ោង​០៤​ល្ងាច​។​

​លោក​បាន​បញ្ជាក់​ថា​ផ្លូវដែក​និង​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ អ្នកដំណើរ​ជិៈ​ដោយ​ឥត​គិតថ្លៃ​នេះ​គឺ​បើក​ដំណើរការ​ដោយ​ឯក​ឧ​ ត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​រួម​ជាមួយ​ថ្នាក់ដឹកនាំ​និង​អាជ្ញាធរ​ខេត្ត​ដែល​ត្រូវ​បើក​ដំណើរការ​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ដល់​ក្រុង​សិរី​សោភ័ណ​។​

​លោក​ លី​ បូ​រិ​ន​ បាន​បញ្ជាក់​ថា​ផ្លូវដែក​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ផ្អាក​ដំណើរការ​ពីរ​ដំណាក់កាល​ដំណាក់កាល​ទី​១​ ផ្អាក​ដំណើរការ​នៅ​អំឡុង​ឆ្នាំ​១៩៧៣​ ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ដល់​ក្រុង​សិរី​សោភ័ណ​ត្រូវ​បាន​កាត់​ផ្តាច់​,​ ដំណាក់កាល​ទី​២​ ផ្អាក​ដំណើរការ​នៅ​អំឡុង​ឆ្នាំ​២០០៦​ ឬ​២០០៧​ពី​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដល់​ខេត្តបាត់ដំបង​។​

លោក​បាន​បញ្ជាក់​ថា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​អភិវឌ្ឍន៍​និង​រីក​ចម្រើន​។​ បាន​កសាង​និង​ស្តារ​ឡើង​វិញ​ផ្លូវដែក​កម្ពុជា​នៅ​ខេត្ត​ទិសពាយ័ព្យ​ នៃ​ប្រទេស​កម្ពុជា​មាន​ខេត្តបន្ទាយមានជ័យ​ដែល​ចាប់​ដំណើរការ​នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​សារ​ហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ អ្នកដំណើរ​ជិៈ​ដោយ​ឥត​គិតថ្លៃ​។​ ហើយ​និង​ដំណើរការ​ពី​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដល់​ខេត្តបាត់ដំបង​និង​បើក​ដំណើរការ​នៅ​អំឡុង​ខែមិថុនា​ ឆ្នាំ​២០១៨​ហើយ​និង​ចាប់​ដំណើរការ​កម្ពុជា​ថៃ​អោយ​បាន​ឆាប់​ផង​ដែរ​៕

ចំនួនអ្នកទស្សនា

    20630977

  • ថ្ងៃនេះ6851
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73371
  • ខែនេះ188521
  • ឆ្នាំនេះ188521
  • សរុប20630977