បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំកម្លាំងកាប់ឆ្កាតាមដងផ្លូវជាតិលេខ៥ ដើម្បីចូលរួមសម្អាតក្រុងក្រោយពេលទទួលបានជ័យលាភីផ្ការំដួល២ទងដែលត្រូវបានអនុវត្តន៍នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានកាន់ម៉ាស៊ីនត្រង់ន័រកាត់កូនឈើតាមដងផ្លូវនៅក្បាលស្ពានសែសិនដោយខ្លួនឯងនិងកម្លាំងបានធ្វើការកាត់ស្មៅនិងរើសសំរាមបោសសម្អាតតាមចញ្ចើមផ្លូវឃើញយ៉ាងសកម្ម។
ជាស្តែងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញពីសកម្មភាពបានកោតសសើរចំពោះការងារលោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រៅពីការងារការពារសន្តិសុខនិងសណ្តាប់ជូនប្រជាពលរដ្ឋហើយបានដឹកនាំកម្លាំងបោសសម្អាតនិងកាត់ស្មៅតាមសួននិងស្រូចទឹកផ្កាស្មៅជាប្រចាំគួរកោតសរសើរសកម្មភាពនេះ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថានេះជាភារកិច្ចកម្លាំងនគរបាលជាតិក្រៅពីការងារការពារសន្តិសុខសង្គមនិងអន្តរាគមន៍នៅពេលប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមានទឹកជំនន់ខ្យល់កន្ត្រាក់អគ្គិភ័យ និងជួយប្រមូលផលជូនប្រជាពលរដ្ឋ។ ហើយបានឆ្លៀតជួយថែរក្សាសួននិងកាប់ឆ្កាព្រៃតាមដងផ្លូវដើម្បីសម្អាតសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះលោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងថ្ងៃបុណ្យឆ្នាំថ្មីខាងមុខនេះមិនអោយយកថង់ច្រកទឹកគប់ដែលបណ្តាលគ្រោះកើតឡើងនិងប៉ះពាល់សណ្តាប់ធ្នាប់និងត្រូវបើកបរមានការប្រុងប្រយ័ត្នទាំងអស់គ្នាកំអោយកើតមានគ្រោះថ្នាក់កើតឡើង៕