ភ្នំពេញ ៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤៥នាទី បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កាលពីថ្ងៃទី២០ ខែមីនា ឆ្នា២០១៨វេលាម៉ោងប្រហែល១៨និង២០នាទី នៅចំណុចផ្លូវលំ ក្រុមទី១ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថាមុខសញ្ញាលួចមានស្ថានទម្ថន់ទោស(ឆក់កាបូប)ទាំង៣នាក់រួមមានទី១-ឈ្មោះ គង់ សុវឌ្ឍនា ហៅ រ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្សសាលាប៊ែលធីសាខាទី៩ ស្ទឹងមានជ័យ ថ្នាក់ទី៧A ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ណៃ វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្សវិទ្យាល័យព្រែកឯង ថ្នាក់ទី១០ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវអ្នកតាឃ្លាំង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ សួន ច័ន្ទនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យព្រែកឯង ថ្នាក់ទី ១១D១ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឌីណា ខាន់កែវ ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ២៦២ ផ្លូវលំ ក្រុមទី៨ ភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ព្រីងទុំបិទស្កុតខ្មៅ សេរីឆ្នាំ២០០៩ លេខតួ-លេខម៉ាស៊ីន ៨៣៧៩៦៥២ ពាក់ស្លាកលេខ កណ្តាល 1I-6954។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕